​អ្នកវិភាគ គួរ​និយាយ​អ្វី​ដែលជា​ចំណែក​នៃ​ដំណោះស្រាយ មិនមែន​បន្ថែម​បញ្ហា​ទេ​ និពន្ធដោយ : ជា ធីរិទ្ធ       July-26-2016, 3:30 pm         712

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​អ្នកវិភាគ គួរ​និយាយ​អ្វី​ដែលជា​ចំណែក​នៃ​ដំណោះស្រាយ មិនមែន​បន្ថែម​បញ្ហា​ទេ​អ្នកស្រី ជា វណ្ណាត នៅខាងឆ្វេង

​អ្នកវិភាគ​ចាស់វស្សា​នៅ​កម្ពុជា អ្នកស្រី ជា វណ្ណាត បានលើកឡើង​ពី​ចំណុច​សំខាន់ៗ​ថា ដើម្បី​ក្លាយជា​អ្នកវិភាគ យុវជន​ត្រូវ​តាមដាន​ស្ថានការណ៍​នយោបាយ និង​សង្គម​ឲ្យ​បាន​ច្រើន ហើយ​ត្រូវ​ព្យាយាម​មើល​ឲ្យ​យល់​ពី​សភាពការណ៍​ទាំងនោះ ទើប​វិភាគ​បាន​ទូលំទូលាយ​។ ជាមួយគ្នានេះ អ្នកស្រី  វណ្ណាត បន្ត​ថា ក្នុងនាម​ជា​អ្នកវិភាគឯករាជ្យ​ មិនត្រូវវិភាគ ឬ​និយាយ​អ្វី​ដោយ​ជាប់​នឹង​ការស្រឡាញ់ និង​ការ​ស្អប់​បុគ្គល​ណាមួយ ឬ​បក្សពួក​ណាមួយ​ឡើយ ហើយ​ត្រូវ​ប្រកាន់​នូវ​ជំហរ​ថា «អ្វីដែល​ខ្លួន​និយាយ​ត្រូវជា​ចំណែក​នៃ​ដំណោះស្រាយ​បញ្ហា តែ​មិនមែន​បន្ថែម​បញ្ហា​នោះទេ»​។​