​ចេះ​តែរ​មាស់​ត្រចៀក គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​ចេះ​តែរ​មាស់​ត្រចៀក គួរ​ធ្វើ​ដូច​ម្តេចទៅ​?


​ចេះ​តែរ​មាស់​ត្រចៀក គួរ​ធ្វើ​ដូច​ម្តេចទៅ​?

​វា​គឺជា​រឿង​មួយ​ពិបាក​ដែរ ក្នុង​ការគ្រប់គ្រង​ការ​រមាស់​ក្នុង​ត្រចៀក​។ តើ​គួរ​ធ្វើ​ម៉េច​ទៅ បើសិនជា​ការ​រមាស់​ក្នុង​ត្រចៀក រក​មើល​ឃើញ​មូលហេតុ​នោះ​? រឿង​នេះ​នៅតែ​អាច​ដោះស្រាយ​បាន​តាមរយៈ​ការ​យក​ដៃ​អេះ​តិចតួច​ក្នុង​ត្រចៀក​ក្នុង​បន្ទប់​ទឹកបាន​។ ប៉ុន្តែ ការ​រមាស់​នេះ គឺជា​រឿង​ដែល​ជួប​ជា​ញឹកញាប់​បំផុត​។

​តើ​អ្នក​ឧស្សាហ៍​មាន បញ្ហារ​មាស់​ត្រចៀក ញឹកញាប់​ដែរ​ទេ​? តើ​ដឹង​ថា វា​បណ្តាល​មក​ពី​ហេតុអ្វី​ពិតប្រាកដ​ទេ​? តើ​វា​ធ្ងន់ធ្ងរ​ទេ​?

​ការ​រមាស់​ក្នុង​ត្រចៀក អាច​បណ្តាលមកពី​អាចម៍​ត្រចៀក ឬ​មាន​អង្គែរ​នៅក្នុង​រន្ធ​ត្រចៀក​។ វា​ក៏​អាច​បណ្តាលមកពី ការបង្ក​រោគ​ដោយ​ផ្សិត ជំងឺ​អំបៅអំបែក ឬ​មាន​អាស៊ីត​ក្រពះ​ច្រាល​ចូលក្នុង​ត្រចៀក​បានដែរ​។ ករណីខ្លះ ការ​ដែល​មាន​ទម្លាប់​ដាក់​អ្វី​មួយ​ចូល​ក្នុង​ត្រចៀក ដើម្បី​បំបាត់​ការឈឺចាប់ អាច​ក្លាយទៅជា​បញ្ហា​ផ្លូវចិត្ត​មួយ ដែល​គិតថា​ចេះ​មាន​អារម្មណ៍ រមាស់​ត្រចៀក​រហូត​ដែរ​។

​ការប្រើ​ឈឺ​ចាក់​ធ្មេញ​ដោយមាន ឬ​គ្មាន​សំឡី នៅ​គ្របពីលើ​ក៏ដោយ ត្រូវតែ​ជា​រឿង​ចៀសវាង​។ របស់​ផ្សេងៗ​ទៀត ដែល​មាន​លក្ខណៈ​ស្រួច​ដូចជា កូនសោរ ម្ជុល​គាប​សក់ និង​ក្រចកដៃ​ដែល​ស្រួចៗ​អាច​នឹង​បង្ក​ជា​ការគ្រោះថ្នាក់ និង​ខូចខាត​ដល់​ក្រដាស​ត្រចៀក និង​រន្ធ​ត្រចៀក​កាន់តែ​ខ្លាំង​បាន​។

បើសិន​ជា​អ្នក​ធ្លាប់មាន អាការៈរមា​ស់​ក្នុង​ត្រចៀក​ម្តងម្កាល មិនបាច់​បារម្ភ​អំពី​មូលហេតុ​របស់​វា​ឡើយ​។ យ៉ាងណាមិញ បើសិនជា​ការ​រមាស់​នោះ កើតឡើង​ញឹកញាប់ វា​អាច​បញ្ជាក់​អំពី មូលហេតុ​ធ្ងន់ធ្ងរ​មួយចំនួន​របស់​វា​បាន​។ វា​អាច​ជា​សញ្ញា​មួយ នៃ​ការបង្ក​រោគ​ដោយ​ជំងឺ​អំបៅអំបែក ដូច្នេះ គួរតែ​ស្វែង​ការព្យាបាល​ភ្លាម​ទៅ ទើប​ជា​ការប្រសើរ​។​

​ដើម្បី​សម្រួល​ដល់​ការ​រមាស់​នេះ យក​ល្អ គួរតែ​អ្នក​អាច​ប្រើ​ចុង​ម្រាម​កូនដៃ ឈ្លីៗ​ក្នុង​រន្ធ​ត្រចៀក​បាន​។ តែ​ចូរ​ប្រាកដថា ក្រចកដៃ​នៅ​ម្រាម​មួយ​នេះ ត្រូវបាន​កាត់​ស្មើ​ល្អ​ហើយ​។

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។