រន្ធត់ ! សត្វ​ខ្លា​សម្លាប់​មនុស្ស​ឆៅៗ​ក្នុង​ទីក្រុង (​មាន​វីដេអូ​)​ ​

6 Videos


កាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅនេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង នៅសួនសត្វ Badaling Wildlife Park ក្នុងទីក្រុងប៉េកាំង ដែលបណ្តាលឲ្យស្ត្រីម្នាក់បាត់បង់ជីវិត ដោយសារសត្វខ្លា ។

នៅក្នុងសួនសត្វនោះ ភ្ញៀវត្រូវបានអនុញ្ញាឲ្យជិះរថយន្តផ្ទាល់ខ្លួនចូល ទោះបីជាមានសត្វសាហាវច្រើនក៏ដោយ តែយ៉ាងណាក្តីច្បាប់ក៏បានចែងថា មិនតម្រូវឲ្យភ្ញៀវចុះចេញ ពីរថយន្តនោះទេ ។ យោងតាមសារព័ត៌មាន គេបានដឹងថា ក្រុមគ្រួសារដែលមានគ្នា ៤ នាក់ បានជិះរថយន្តផ្ទាល់ខ្លួនចូលកម្សាន្តក្នុងសួនសត្វនេះ តែពេលមកដល់កន្លែងសត្វខ្លានៅ ស្រាប់តែស្ត្រីម្នាក់កើតមានជម្លោះនឹងអ្នកបើកបររថយន្ត ។

P9

រន្ធត់ ! សត្វ​ខ្លា​សម្លាប់​មនុស្ស​ឆៅៗ​ក្នុង​ទីក្រុង (​មាន​វីដេអូ​)​ ​

នៅពេលនោះ នាងបានចុះពីរថយន្ត រួចតម្រង់ទៅបើកទ្វារអ្នកបើកបរ ដើម្បីជជែកឲ្យដឹងគ្នា ស្រាប់តែមានសត្វខ្លាមួយក្បាលបានហក់សង្គ្រប់ រួចទាញនាងចូលព្រៃតែម្តង ។ ពេលនោះគេក៏ឃើញមានស្ត្រីចំណាស់ម្នាក់រត់ចេញពីរថយន្ត ដើម្បីទៅជួយនាង តែចុងក្រោយស្ត្រីចំណាស់នោះបានស្លាប់ ដោយសារតែសត្វខ្លាផ្សេងទៀត ។

យ៉ាងណាក្តី នារីដែលចុះលើរថយន្តរួចត្រូវខ្លាទាញទៅនោះ ត្រូវបានសង្គ្រោះទាន់ពេល តែនាងបានរងរបួសយ៉ាងធ្ងន់ធ្ងរ និង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ។ បន្ទាប់ពីមានឧបទេ្ទវហេតុនេះ កើតឡើង រដ្ឋាភិបាលក៏បានតម្រូវឲ្យសួនសត្វនោះបិទបណ្តោះអាសន្នសិន ដើម្បីធ្វើការស៊ើបអងេ្កត ។

ចង់ដឹងច្បាស់ថា សកម្មភាពយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ៖
ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)