ស្រាបៀរ​កម្ពុជា​នាំ​អតិថិជន​​ឆ្នើម​ទៅ​កម្សាន្ត​នៅ​ជប៉ុន

ស្រាបៀរ​កម្ពុជា​នឹង​នាំ​អតិថិជន​​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​២០១៦ ​ចំនួន​៥៦រូប ទៅ​កម្សាន្ត​នៅ​ប្រ​ទេស​ជប៉ុន​ចំ​នួន​៦យប់​៧ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី២ ខែ​សីហា ឆ្នាំ​២០១៦។ អតិថិជន​ឆើ្នមទាំងនោះ​រួមមាន​អ្នក​លក់​ដុំ​ស្រាបៀរ​កម្ពុជា ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​ក្លឹប​កម្សាន្ត និង​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ផ្សេងៗ​ដែល​ដាក់​លក់​ស្រាបៀរ​កម្ពុជា។

 

លោក ឡោ ឋានៈ ម្ចាស់​ហាង​លក់​ភេសជ្ជៈ ឡោ ឋានៈ ដែល​ជា​អតិថិជន​ឆ្នើម​ម្នាក់​បាន​ឲ្យដឹងថា លោក​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ ដែល​ក្រុមហ៊ុន​ជ្រើសរើស​ឲ្យ​ចូល​រួម​ក្នុង​ដំ​ណើរ​កម្សាន្ត​នៅ​ប្រ​ទេស​ជប៉ុន ។ «ខ្ញុំ​ចង់​ស្គាល់​ប្រ​ទេស​​ជប៉ុន​យូរហើយ ហើយ​អ្វីដែល​ខ្ញុំ​ត្រៀម​គឺ​អាវរងា​រ ពីព្រោះ​តាម​ខ្ញុំ​ដឹង​យើង​ត្រូវ​ទៅ​លេង​ភ្នំហ្វូជី​មាន​អាកាស​ធាតុ​ត្រជាក់ខ្លាំង​»។

 

​ស្រដៀង​គ្នា​នេះ​ដែរ ម្ចាស់​ក្លឹប​កម្សាន្ត​នាគ​មាស លោក ឈាង វណ្ណី បាន​ប្រាប់​ថា «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ពីព្រោះ​ខ្ញុំ​អាច​នាំសមាជិកគ្រួសារ​ខ្ញុំ​ពីរនាក់​ទៀត​ទៅ​ជាមួយខ្ញុំ​ ដោយសារខ្ញុំ​លក់​បាន​ច្រើន​ក្នុង​​ឆ្នាំនេះ»។

 

ស្រាបៀរ​កម្ពុជា​នាំ​អតិថិជន​​ឆ្នើម​ទៅ​កម្សាន្ត​នៅ​ជប៉ុន

 

លោក​ ភីតធឺ លាង អគ្គនាយក​ក្រុមហ៊ុន​ខែ្មរប្រ៊ូវើរី លីមីតធីត ដែល​ផលិត​ស្រាបៀរ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា យើង​រៀប​ចំ​ដំណើរ​កម្សាន្ត​នេះ​ឡើង​ ដើម្បី​ថ្លែង​អំ​ណរគុណ​ដល់​អតិថិជន​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​២០១៦ ដែល​ពួគ​គាត់​បាន​ខិតខំ​ប្រឹង​ប្រែង​លក់​គ្រប់​តាម​គោលដៅ​ដែល​ក្រុមហ៊ុន​បាន​កំ​ណត់​ឲ្យ​កាល​ពី​ដើម​ឆ្នាំ។ លោក​ភីតធឺ​បាន​បន្ត​ទៀត​ថា «​ឆ្នាំ​នេះ​យើង​នាំ​ពួកគាត់​ទៅ​ប្រទេស​ជប៉ុន ហើយ​នៅឆ្នាំ​ក្រោយ យើង​នឹង​នាំ​ពួក​គាត់​​ទៅ​កាន់​​ប្រ​ទេស​​ផ្សេងៗទៀត»។

 

នេះ​មិន​មែន​ជាលើក​ទីមួយ​ទេ​ដែល​ស្រាបៀរ​កម្ពុជា​បាន​នាំ​អតិថិជន​ឆ្នើម​របស់​ខ្លួន​ទៅ​កម្សាន្តនៅ​បរទេស។ នៅ​ឆ្នាំ​២០១៥ ស្រាបៀរ​កម្ពុជាបាន​នាំ​អ្នក​លក់​ដុំ​ទៅ​កម្សាន្ត​នៅ​ប្រ​ទេស​ម៉ាឡេស៊ី និង​ទីក្រុង​ហុងកុង៕

 

អត្ថបទៈ ពាណិជ្ជកម្ម