ជ័យជម្នះរបស់ក្រុមU14កម្ពុជា ធ្វើឲ្យហ្វីលីពីន ចាញ់កម្ពុជា គ្រប់កម្រិតអាយុ

ជ័យជម្នះរបស់ក្រុមU14ជម្រើសជាតិកម្ពុជា លើក្រុមU14ហ្វីលីពីន ៣-១ ក្នុងការប្រកួត ពានរង្វាន់ AFC U14 Regional Festival Of Football 2016 នៅលើទឹកដីកម្ពុជា កាលពីព្រឹកថ្ងៃអង្គារនេះ បានក្លាយជាកំណត់ត្រាថ្មីមួយទៀតរបស់កម្ពុជា ក្នុងការយកឈ្នះក្រុមបាល់ទាត់គ្រប់កម្រិតអាយុរបស់ប្រទេសហ្វីលីពីន។

KHMER-FT16

បើទោះបីជាក្រុមធំជម្រើសជាតិហ្វីលីពីន មានសមត្ថភាពប្រកួតខ្លាំង និងមានចំណាត់ថ្នាក់លេខ២ នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីក្រុមធំជម្រើសជាតិថៃ(មិនគិតចូលក្រុមធំជម្រើសជាតិអូស្រ្តាលី) ប៉ុន្តែសម្រាប់ក្រុមU14, U16, U19, U22 និងក្រុមU23ជម្រើសជាតិហ្វីលីពីន គឺបានចាញ់កម្ពុជាទាំងអស់ ដោយក្នុងនោះ ក្រុមU14ហ្វីលីពីន បានចាញ់U14កម្ពុជា ៣-១ ក្នុងការប្រកួតពានរង្វាន់ AFC U-14 Regional Festival Of Football 2016 នេះ។

AFC-U14-Regional-Festival-Of-Football-2016

ចំណែកការប្រកួតពានរង្វាន់ AFF U16 Championship 2015 ក្រុមU16ហ្វីលីពីន បានចាញ់ក្រុមម្ចាស់ផ្ទះ U16កម្ពុជា ១-០ ក្នុងវគ្គជម្រុះតាមពូល ឯការប្រកួតពានរង្វាន់ AFF U19 Championship 2013 ក្រុមU19ហ្វីលីពីន បានចាញ់ក្រុមកម្ពុជា ៤-១ និងបន្តចាញ់កម្ពុជា ១-០ ក្នុងពានដដែលនេះ ក្នុងឆ្នាំ២០១៥ កន្លងមកនេះ។

ចំពោះក្រុមU22ហ្វីលីពីន បានចាញ់ក្រុមកម្ពុជា ៣-១ ក្នុងការប្រកួតពាន AFC U23 Championship 2016 កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ហើយ U22ហ្វីលីពីន ក៏បានបន្តចាញ់ក្រុមU22កម្ពុជា ៣-១ ក្នុងការប្រកួតជម្រុះតាមពូលនៃកីឡាស៊ីហ្គេម នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ ផងដែរ។ បន្ថែមលើនេះ ក្រុមU23ហ្វីលីពីន បានចាញ់ក្រុមU23កម្ពុជា ៣-១ ក្នុងការប្រកួតពានរង្វាន់ AFC U23 Championship កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។

យ៉ាងណាមិញ សម្រាប់ការប្រកួតលើកទី២ នៅថ្ងៃពុធស្អែកនេះ ក្រុមU14កម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយក្រុមU14ទីម័រខាងកើត នៅកីឡដ្ឋាន Balapan ម៉ោង ៩:៣០(ម៉ោងនៅប្រទេសប្រ៊ុយណេ) ហើយក្រុមចំនួន១០ទៀត ក៏ត្រូវប្រកួតគ្នាទៀត នៅថ្ងៃនេះដែរ៕

mm3

The post ជ័យជម្នះរបស់ក្រុមU14កម្ពុជា ធ្វើឲ្យហ្វីលីពីន ចាញ់កម្ពុជា គ្រប់កម្រិតអាយុ appeared first on CamboSport.