ស៊ុ​ក សុភា អំពាវនាវ​ដល់​សប្បុរ​សជន​ជួយ​តារា​កំប្លែង​លោកតា សង់ ស៊ី​ស​

6 Videos


អតីតតារាសម្តែងល្បី លោក ស៊ុក សុភា កាលពីថ្មីៗនេះ បានបង្ហោះសារមួយក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់ លោក អំពាវនាវដល់សប្បុរសជនទាំងក្នុង និង ក្រៅប្រទេសឲ្យចូលរួមជាសប្បុរសធម៌ជួយដល់តារាកំប្លែងជើង ចាស់ លោកតា សង់ ស៊ីស ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ស៊ុ​ក សុភា អំពាវនាវ​ដល់​សប្បុរ​សជន​ជួយ​តារា​កំប្លែង​លោកតា សង់ ស៊ី​ស​

P9

ស៊ុ​ក សុភា អំពាវនាវ​ដល់​សប្បុរ​សជន​ជួយ​តារា​កំប្លែង​លោកតា សង់ ស៊ី​ស​

នៅក្នុងសារដែលតារាសម្តែង លោក ស៊ុក សុភា បានបង្ហោះ លោកបានរៀបរាប់ថា «ក្នុងនាមជាសិល្បករ ខ្ញុំបាទសូមជម្រាបដំណឹងដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុង និង ក្រៅប្រទេសទាំងអស់ផងដែរថា ដោយស្ថាន ភាពជំងឺរបស់លោកតា សង់ ស៊ីស ពុំទាន់ជាសះស្បើយ ហើយលោកតា ស៊ីស កំពុងតែសម្រាកព្យាបាលនៅ មន្ទីរពេទ្យនៅឡើយ ។ ដោយបងប្អូនដឹងស្រាប់ហើយថា សិល្បករស្រុកខ្មែរយើង នៅពេលសម្ដែងម្ដងៗ ប្រាក់ ចំណូលបានពីការថត បានត្រឹមតែចិញ្ចឹមជីវិតក្រុមគ្រួសារប្រចាំថ្ងៃតែប៉ុណ្ណោះ ដូច្នេះពេលធ្លាក់ខ្លួនឈឺម្ដងៗ ត្រូវប្រឈមមុខ នឹងបញ្ហាខ្វះខាតប្រាក់កាសដើម្បីមើលថែ និង ព្យាបាលជំងឺណាស់ អាស្រ័យដូចនេះ ខ្ញុំបាទ ស៊ុក សុភា សូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងក្នុង និង ក្រៅប្រទេសទាំងអស់មេត្តា ជួយដល់ លោកតា សង់ ស៊ីស ផង ទោះបីជាប្រាក់តិច ឬ ច្រើនក៏ជាទឹកចិត្ត និង សន្ដានចិត្តក្នុងនាមយើងជាខ្មែរដូចគ្នា ខ្មែរត្រូវតែស្រលាញ់ខ្មែរ ពីព្រោះយើងខ្មែរតែមួយ អស់លោកអ្នកអាចទំនាក់ទំនងមកខ្ញុំបាន តាមរយៈ Account ខ្ញុំនេះ ឬ Page មូលនិធិរបស់យើងខ្ញុំដែលមានឈ្មោះថា SS Fundraiser .(inbox) សូមជួយ Share ទាំងអស់គ្នាផង»

ស៊ុ​ក សុភា អំពាវនាវ​ដល់​សប្បុរ​សជន​ជួយ​តារា​កំប្លែង​លោកតា សង់ ស៊ី​ស​

គួរំឮកផងដែរថា លោកតា សង់ ស៊ីស បានធ្លាក់ខ្លួនឈឺម្តងទៀតកាលពីសប្តាហ៍មុន ដោយសារជំងឺត្បៀត សរសៃឈាមខួរក្បាល ហើយកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ ដែលជាហេតុធ្វើឲ្យលោក ស៊ុក សុភា ធ្វើការអំពាវនាវដល់សប្បុរសជន ជួយដល់ តារាកំប្លែងរូបនេះ ក្នុងនាមជាខ្មែរដូចគ្នា និង ការចែករំលែក ជួយគ្នាក្នុងគ្រាមានអាសន្ន ៕ ជូន នូវ

ស៊ុ​ក សុភា អំពាវនាវ​ដល់​សប្បុរ​សជន​ជួយ​តារា​កំប្លែង​លោកតា សង់ ស៊ី​ស​ស៊ុ​ក សុភា អំពាវនាវ​ដល់​សប្បុរ​សជន​ជួយ​តារា​កំប្លែង​លោកតា សង់ ស៊ី​ស​ស៊ុ​ក សុភា អំពាវនាវ​ដល់​សប្បុរ​សជន​ជួយ​តារា​កំប្លែង​លោកតា សង់ ស៊ី​ស​