បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

ខេត្តតាកែវ ៖ សំឡេង​ទ្រហោយំ​ពី​សំណាក់​ប្រពន្ធ​កូន​សាច់ញាតិ​ក្រុម​គ្រួ​សារបាន​លាន់ឮ​ឡើង ​គួរ​ឱ្យ​សង្វេគ​បំផុត ព្រមទាំង​ការ​ក្តុកក្តួល​ពី​អ្នកចូលរួម ខណៈ​ពេល​ដែល​សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​លើកដាក់​ចូល​មឈូស​នៅ​ថ្ងៃ​ទី​២៥ កក្កដា ដែល​ជា​ថ្ងៃ​ទី​២បន្ទាប់​ពី​ការ​ដង្ហែ​សព​មក​ដល់​ផ្ទះ​របស់​លោក កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កក្កដា នៅ​ភូមិ​អង្គ​តា​កុប​ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ដែល​មាន​មនុស្ស​ចូលរួម​ដង្ហែ​សព​ក្លាយជា​សមុទ្រ​មនុស្ស​ស្ទើរតែ​ស្មាន​មិន​ ដល់ មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន​នាក់ មិន​អាច​គណនា​បាន ។ ការ​លើកសព​ចេញពី​មឈូស​ត្រជាក់​ក្នុង​កញ្ចក់​ដាក់​ចូល​មឈូស​ថ្មី​ដ៏​ប្រណីត ដើម្បី​បញ្ចុះ​នេះ បន្ទាប់​ពី​ស្ថានភាព​នៃ​សព​ដែល​បាន​តម្កល់​អស់​រយៈពេល​កន្លះ​ខែ បន្ទាប់​ពី​ការ​បាញ់ប្រហារ​ដោយ​ឃាតករ​មាន​សភាព​ប្រែប្រួល មិន​អាច​បន្ត​តម្កល់​បាន​តាម​ការ​គ្រោងទុក ។

ក្រុម​គ្រួសារ​សព​លោក​ បណ្ឌិត កែម ឡី បាន​និយាយ​ថា នៅ​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ ជា​ថ្ងៃ​ចុង​ក្រោយបង្អស់ ដែល​យើង​ទាំងអស់​គ្នា​លែង​បានឃើញ​មុខ​លោក​បណ្ឌិត​ទៀត​ហើយ ព្រោះ​ជា​ថ្ងៃ​បញ្ចុះសព​នៅ​ក្នុង​ឧម្មង្គ ដែល​បាន​ធ្វើ​ត្រៀម​បម្រុង​ទុក​ក្នុង​បរិវេណ​លំនៅ​ឋាន ព្រមទាំង​មាន​គម្រោង​សង់​ជា​កំពូលចេតិយ​គ្រប​ពីលើ​ទៀត​នៅ​ថ្ងៃក្រោយ ។

ក្រុម​គ្រួសារ​សព​បាន​បន្ត​ទៀត​ថា បើ​តាម​ហោរា​ចិន​បាន​ប្រាប់​ថា សព​លោក​បណ្ឌិត កែម​ឡី ត្រូវ​បាន​រៀបចំ​ទៅ​តាម​ការ​គន់គូរ​ជើង​លេខ គឺ​នៅ​ម៉ោង​៩​និង​៥០​នាទី​ព្រឹក សព​ត្រូវ​តែ​លើក​ចេញពី​មឈូស​កញ្ចក់​ដាក់​ក្នុង​មឈូស​ឈើ​ប្រណីត ។

ការ​លាគ្នា​ជា​ចុង​ក្រោយ​ពិតជា​បង្កើត​ឱ្យ​មានទុក្ខ​វិយោគ​ធំធេង​ណាស់ ទុក្ខ​ធំ​គ្មាន​ពីរ ដែល​មិន​អាច​ពណ៌នា​បាន​សម្រាប់​ម្តាយ ប្រពន្ធ កូន និង​សាច់ញាតិ​អុជ​ធូប​សែនព្រេន តាម​ពេលវេលា​កំណត់ ដែល​មិន​ចង់ឱ្យ​ពេលវេលា​ដល់​ឆាប់​ទេ​។ នៅ​ក្នុង​ថ្ងៃ​បញ្ចុះសព​វិញ ឃើញ​វត្តមាន​លោក ឃី​វណ្ណ​ដេ​ត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អញ្ជើញ​ចូលរួម ចំណែក​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ អត់​មាន​ឃើញ​មក​ចូលរួម​ទេ គឺ​មាន​តែ​អ្នក​ភូមិ​ជិត​ឆ្ងាយ​លោកតា​លោកយាយ​ក្នុង​ខេត្ត​មក​ចូលរួម​តែ​ ប៉ុណ្ណោះ ។

លោក ភោគ សំបូរ ដែល​ត្រូវជា​បងជីដូនមួយ​លោក​បណ្ឌិត កែម ឡី បានឱ្យ​ដឹង​ថា យើង​បាន​ពិភាក្សា​គ្នា បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ស្ថានភាព​សព​លោក​បណ្ឌិត​មាន​សភាព​ប្រែប្រួល​ខ្លាំង ធុំក្លិន​ទៅ​ហើយ​នោះ ធ្វើ​ឱ្យ​បំណង​ដែល​យើង​ចង់​តម្កល់សព​ទុក​ធ្វើបុណ្យ​បាន​៤​ទៅ​៥​ថ្ងៃ​ទៀត តែ​យើង​មិន​អាច​ទុក​បាន ទើប​ឱ្យ​ហោរា​ទស្សន៍​ទាយ​បាន​មើលឃើញ​ថា សព​លោក​បណ្ឌិត​ដល់​ពេលវេលា​នឹង​ត្រូវ​បញ្ចុះ​នៅ​ថ្ងៃ​ទី​២៥ កក្កដា វេលា​ម៉ោង​១១​ព្រឹក ជា​កំណត់​។ ពី​កន្លែង​តម្កល់សព​មាន​ប្រវែង​ជាង​២០​ម៉ែត្រ​ពី​លំនៅ​ឋាន​។ ចំណែក​ក្បាល​សព​ត្រូវ​បែរ​ទៅ​ទិស​ខាងត្បូង​ចំ​ខ្លោង​ទ្វាររបង​ផ្ទះ​ជា​ ច្រកចូល ។ ចំពោះ​សម្ភារ​របស់​លោក​បណ្ឌិត​មាន​រថយន្ដ ទូរស័ព្ទ ខោអាវ និង​សម្ភារ​ផ្សេង​ៗ​ទៀត ត្រូវ​រក្សា​ទុក​បែប​ណា​នោះ លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ សំខាន់​យើង​ពិភាក្សា​គ្នា​ជាមួយ​ភរិយា​លោក​បណ្ឌិត និង​គណៈកម្មការ​បុណ្យ ។

លោក សំបូរ បាន​បន្ត​ទៀត​ថា ចំពោះ​ព័ត៌មាន​ថ្មី​បែប​ណា​នោះ លោក​នឹង​ផ្ដល់​ជូន​ជំនួស​មុខ​ឱ្យ​ភរិយា កូន ក្រុម​គ្រួសារ​នៃ​សព ។ ជំនួស ​ឱ្យ​ក្រុម​គ្រួសារ​សព លោក​ភោគ សំបូរ បាន​គោរព​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​គ្រប់​មជ្ឈដ្ឋាន ដែល​គោរព​ស្រឡាញ់​ចំពោះ​លោក​បណ្ឌិត ដោយ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​តាំងពី​សព​លោក​ បណ្ឌិត​បាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វា​រាជធានី​ភ្នំពេញ រហូត​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត​មក​ដល់​ផ្ទះ​មាន​ចំនួន​រាប់​សែន​នាក់ និង​ប្រភព​ខ្លះ​ថា​ជិត​២​លាន​នាក់​ឯណោះ ដែល​បាន​ចូលរួម​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ ។

លោក​បណ្ឌិត កែម ឡី ពិតមែន​ទទួលមរណភាព ប៉ុន្តែ​កិត្តិយស កិត្តិ​ស័ព្ទ​របស់​លោក​ស្ថិត​នៅ​ក្នុង​បេះដូង ក្នុង​អារម្មណ៍​ប្រជាជាតិ​កម្ពុជា និង​បរទេស​រាប់​សែន​រាប់​លាន​នាក់ មិន​អាច​បំភ្លេច​បាន​ឡើយ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នៅម៉ោង១១៖៥៥នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ ។

ក្នុងពិធីបញ្ចុះសព លោកប​ណ្ឌិត កែម ឡី នាព្រឹកថ្ងៃដដែលនេះក៏មានការចូលរួមពី ក្រុមគ្រួសារសពរួមមាន អ្នកស្រី ប៊ូ​ រចនា​ភរិយា រួមនឹង កូនប្រុសទាំង៤ របស់លោក កែម ឡី និង ញាតិមិត្តរួមទាំង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមផងដែរ។

គួរបញ្ជាក់ថា តាំងពីព្រឹកព្រលឹម ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ សពលោក កែម ឡី ត្រូវបានដង្ហែចេញពីវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយក្បួនដង្ហែនេះ បានធ្វើដំណើរមកដល់ គេហដ្ឋានកំណើតរបស់សព លោក កែម ឡី នៅព្រលប់ថ្ងៃដដែល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន

បញ្ចុះសព​បណ្ឌិត កែម ឡី ព្រោះ​មិន​អាច​បន្ត​តម្កល់​បាន