មុខ​ម្ហូប​កាពិ​ផាវ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់​ចិត្ត​ ដែល​បងប្អូន​ខ្មែរ​និយម​ពិសា​

គ្រឿងផ្សំ៖
ត្រីឆ្អើរបុក ១វែក, បង្គាក្រៀមបុក ១វែក, សាច់ជ្រូកចិញ្ច្រាំ ១០០ក្រាម, ខ្ទឹមសបំពង ១មើមធំ, ខ្ទឹមក្រហមបំពង ៣មើម, ម្ទេសក្រៀម ១ក្ដាប់, ស្ករត្នោត ១ស្លាបព្រា, កាពិដុត ១ស្លាបព្រា,
ទឹកត្រី ៣ស្លាបព្រា, ម្ជូរអំពិលទុំ ៣ផ្លែ, ប្រេងឆា ២វែក។
របៀបធ្វើ៖
១- យកម្ទេសក្រៀម លីង ឬ បំពង ហើយបុកអោយម៉ដ្ឋ ទុកមួយអន្លើ
២- យកសាច់ជ្រូកចិញ្ច្រាំលីងអោយដាច់ទឹក ហើយដួសទុកមួយអន្លើ
៣- យកខ្ទឹមសបំពង ខ្ទឹមក្រហមបំពង បុកអោយម៉ដ្ឋ រួចបុកលាយ ត្រីឆ្អើរ បង្គាក្រៀម ម្ទេសក្រៀមបុក អោយសព្វ ទុកមួយអន្លើ
៤- ចាក់ប្រេងឆា ចូលឆ្នាំងខ្ទះក្តៅ រួចដាក់ស្ករត្នោតចូល លីងអោយឈ្ងុយ ទើបចាក់ទឹកត្រី កាពិ និង អំពិលទុំចូល កូរអោយសព្វ
៥- ចាក់សាច់ជ្រូកចូល កូរអោយសព្វ ទើបបន្ថយភ្លើង កុំអោយខ្លោចបាតខ្ទះ
៦- យកត្រីឆ្អើរដែលបុកជាមួយគ្រឿងសព្វសាររួចហើយនោះ មកចាក់ចូលទៅក្នុងខ្ទះ កូរលាយអោយសព្វជាមួយសាច់ជ្រូក ភ្លក្សថែមថយ តាមចំណូលចិត្ត

៧ សូមកូរសាច់រហូតដល់ស្ងួតដាច់ទឹកអស់ ទើបលើកចុះពីចង្ក្រាន ទុកអោយត្រជាក់ មុននឹងដួសច្រកកែវ ទុកបរិភោគ។ បើកូរមិនដាច់ទឹកទេ នោះកាពិនឹងឆាប់ដុះផ្សិត តែបើដាច់ទឹកល្អ នឹងអាចទុកបាន រាប់អាទិត្យ៕

មុខ​ម្ហូប​កាពិ​ផាវ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់​ចិត្ត​ ដែល​បងប្អូន​ខ្មែរ​និយម​ពិសា​ មុខ​ម្ហូប​កាពិ​ផាវ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់​ចិត្ត​ ដែល​បងប្អូន​ខ្មែរ​និយម​ពិសា​ មុខ​ម្ហូប​កាពិ​ផាវ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់​ចិត្ត​ ដែល​បងប្អូន​ខ្មែរ​និយម​ពិសា​ មុខ​ម្ហូប​កាពិ​ផាវ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់​ចិត្ត​ ដែល​បងប្អូន​ខ្មែរ​និយម​ពិសា​

ប្រភព៖ kqube

  • មុខ​ម្ហូប​កាពិ​ផាវ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាប់​ចិត្ត​ ដែល​បងប្អូន​ខ្មែរ​និយម​ពិសា​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ចំនេះដឹង
Tags: