ផ្ទុះ​គ្រាប់បែក​2​គ្រាប់​ជិត​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ហ្គា​ឌី​ស្យូ​សូ​ម៉ា​លី

មនុស្ស​យ៉ាងតិច​៨​នាក់​ស្លាប់​ក្នុង​ការ​ផ្ទុះ​២​នា​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា នៅ​ជិត​ព្រ​លាន​យន្តហោះ​អន្តរជាតិ ADEN ADDE ក្រុង​មូ​ហ្គា​ឌី​ស្យូ រដ្ឋធានី​សូ​ម៉ា​លី ។

ការ​ផ្ទុះ​មួយ​កើត​មាន​ត្រង់​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​តាម​ផ្លូវ​ឆ្ពោះ​មក​កាន់​ព្រ​លាន​យន្តហោះ ហើយ​ការ​ផ្ទុះ​មួយទៀត​នៅ ជិត​ទីតាំង​ធំ​របស់ អ​.​ស​.​ប ក្នុង​ប្រទេស​នេះ ។ មានការ​បាញ់​បន្ថែម​ក្រោយ​ការ​ផ្ទុះ​ទាំង​២​ដែល​ការ​ផ្ទុះ​មួយ​អាច​បណ្តាល​មក​ពី​រថយន្ត​បង្កប់​គ្រឿងផ្ទុះ ។ ការ​វាយប្រហារ​ភេរវកម្ម​នេះ​នៅ​ពុំ​ទាន់​មានការ​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ក៏​ប៉ុន្តែ​ពួក​អ៊ិ​ស្លា​ម​និយម​រ៉ា​ឌី​កាល់ SHEBAB សាខា​អាល់​កៃ​ដា មាន​ទម្លាប់​ធ្វើការ​វាយប្រហារ​បែប​នេះ​នៅ​ទីក្រុង​មូ​ហ្គា​ឌី​ស្យូ ។ ចំណែក​ទូរទស្សន៍​អាល់​ហ្សា​ហ្ស៊ី​រ៉ា អះអាង​ថា ពួក SHEBAB បាន​ចេញ​មុខ​ថា​ជា​ស្នាដៃ​របស់​ពួក​គេ​ហើយ ៕