រថយន្តបុកបន្តកន្ទុយគ្នា៥គ្រឿងធ្លាក់ប្រឡាយបណ្តាលឲ្យរបួសច្រើននាក់

ខេត្តកំពង់ធំៈ តាមសេចក្តីរាយការណ៍ បានដឹងថា នៅមុននេះបន្តិចកាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍បានឡើងនៅចំណុចភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បង្កដោយរថយន្ត ៥គ្រឿងបុកបន្តកន្ទុយគ្នា បណ្ដាលឲ្យមាន អ្នករងរបួសជាច្រើននាក់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សេចក្តីរាយការណ៍បានបន្តទៀតថា នៅមុនពេលកើតហេតុឃើញរថយន្តក្រុងមួយគ្រឿងដឹកភ្ញៀវទេសចរបានក្រឡាប់ធ្លាក់ផ្លូវ ហើយមានរថយន្តឡែនគ្រីស័ររបស់ស៊ីម៉ាកបានបុកពីក្រោយ និងមានរថយន្តក្រុងដឹកភ្ញៀវវៀតណាមពីសៀមរាបទៅទីក្រុងហូជីមិញ និងមានរថយន្តយីឌុបមួយគ្រឿងនិង រថយន្ត២៥កៅអី១គ្រឿងទៀតបានបុកបន្ត បន្ទុយគ្នាបណ្ដាលឲ្យរបួសជាច្រើននាក់។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើ មានរថយន្តសរុបចំនួន៥គ្រឿង ដោយឡែករថយន្តឡែនគ្រីស័រដែលរងការខូតខាតបន្តិចបន្តួចបានបើកទៅបាត់ ចំណែក រថយន្ត៤គ្រឿងនៅកន្លែងកើតហេតុ៕

រថយន្តបុកបន្តកន្ទុយគ្នា៥គ្រឿងធ្លាក់ប្រឡាយបណ្តាលឲ្យរបួសច្រើននាក់

ប្រភព៖ nokorwatnews

  • រថយន្តបុកបន្តកន្ទុយគ្នា៥គ្រឿងធ្លាក់ប្រឡាយបណ្តាលឲ្យរបួសច្រើននាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: