រកឃើញសាកសពមន្ត្រីជលផលក្រចេះក្រោយពីខ្យល់ព្យុះវាយបក់ពន្លិចទូកនៅកណ្តាលទន្លេមេគង្គ២យប់២ថ្ងៃរួចមក

ខេត្តក្រចេះ៖ សាកសពមន្ត្រីជលផលក្រចេះ ត្រូវបានក្រុមមន្ត្រីឆ្មាំទន្លេ និងមន្ត្រីជលផល ប្រទះឃើញអណ្តែតទឹកមកទើរនៅចំនុចប្រមៀលបាក់ ក្នុងភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៦ខែកក្កដា ។ ហើយការរកឃើញសាកសពនេះ ត្រូវបានមន្ត្រីជលផលអះអាងថា ក្រោយពីមន្ត្រីជលផលរូបនេះ បានបាត់ខ្លួនអស់២ថ្ងៃ២យប់រួចមក ក្រោយពីខ្យល់ព្យុះវាយបក់ពន្លិចទូកនៅកណ្តាលទន្លេមេគង្គ ។

សាកសពលោក ឡេ សុខឡេង អាយុ៣២ឆ្នាំមានមុខងារជានាយសង្កាត់រដ្ឋបាលជលផលសំបូរនិងជាប្រធានប៉ុស្តិ៍អភិរក្សឆ្មាំទន្លេត្រូវបានមន្ត្រីជលផលសន្និដ្ឋានថា បានស្លាប់ដោយសារលង់ទឹក នៅយប់ថ្ងៃទី២៤ ខែកក្កដា ខណៈដែលមន្ត្រីរូបនេះ រួមនិងមន្ត្រី២នាក់ផ្សេងទៀផត បានជិះទូកតូច១ចុះល្បាតតាមដងទន្លេនៅពេលយប់ ហើយក៏ជួបហេតុការអាក្រក់ ខ្យល់ព្យុះវាយបក់ពន្លិចទូកនៅកណ្តាលទន្លេ ហើយបានបាត់ខ្លួនតែម្តង ។

នាយរងខណ្ឌជលផលក្រចេះ លោក ម៉ុក ពន្លក បាននិយាយថា នៅយប់ថ្ងៃកើតហេតុ ថ្ងៃទី២៤ខែកក្កដា ខណះដែលមន្រ្តីរូបនេះនិងមន្រ្តី២នាក់ផ្សេងទៀត បានជិះទូកចេញល្បាតដូចតាមទម្លាប់ ហើយនៅពេលជិះឆ្លងទន្លេត្រឡប់មកត្រោយម្ខាងនៃស្រុកសំបូរ ក៏ជួបហេតុការខ្យល់ព្យុះវាយបក់ពន្លិចកូនទូកមួយគ្រឿងនោះ។ ហើយក្នុង ហេតុការណ៍នោះ គឺមានមន្រ្តី២នាក់ផ្សេងទៀត បានរួចផុតពីការស្លាប់ ដោយសារពួកគេទាំង២នាក់ ស្រវ៉ាតោងក្បាលទូក ចំណែកឯជនរងគ្រោះបានពាក់អាវភ្លៀង និងបានបញ្ចាំងភ្លើងពិល ស្រែកឲ្យគេជួយនៅកណ្តាលទន្លេខណះដែលខ្យល់បក់ខ្លាំង និងសភាពទឹកក៏ហូរខ្លាំងដែរ នោះ ទើបមិនមាននណាជួយទាន់។

លោកបន្តថា ក្រោយពីបាត់ខ្លួនមន្ត្រីជលផលរូបនេះរួចមក ក្រុមមន្ត្រីជលផលរួមនិងមន្ត្រីឆ្មាំទន្លេ បានចេញទូកជាច្រើនដើម្បីរុករកតែរកមិនឃើញ រហូតមកដល់ព្រឹកថ្ងៃទី២៦ខែកក្កដានេះ ទើបឃើញ សាកសពហើមអណ្តែតទឹកទន្លេ មកទើរនចំនុចប្រមៀលបាក់ក្នុងភូមិវឌ្ឍនៈឃុំវឌ្ឍនៈស្រុកសំបូរ ចម្ងាយពីកន្លែងកើតហេតុជាង១គីឡូម៉ែត្រ ។

លោក ម៉ុក ពន្លក បានបញ្ជាក់ថា ក្រោយពីរកឃើញសាកសព ខណ្ឌជលផលក្រចេះ រួមនឹងអង្គការមូលនិធិសាកលសម្រាប់អភិរក្សធនធានជាតិនៅកម្ពុជា ហៅកាត់ថា WWS ចាត់ចែងគ្រប់បែបយ៉ាង លើការជ្រំជ្រែង ដឹកសាកសព មន្ត្រីជលផលលោក ឡេ សុខឡេង យកទៅស្រុកកំណើត នៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕

រកឃើញសាកសពមន្ត្រីជលផលក្រចេះក្រោយពីខ្យល់ព្យុះវាយបក់ពន្លិចទូកនៅកណ្តាលទន្លេមេគង្គ២យប់២ថ្ងៃរួចមកលោក ឡេ សុខឡេង អាយុ៣២ឆ្នាំ កាលពីមិនទាន់បាត់បង់ជីវិត

រកឃើញសាកសពមន្ត្រីជលផលក្រចេះក្រោយពីខ្យល់ព្យុះវាយបក់ពន្លិចទូកនៅកណ្តាលទន្លេមេគង្គ២យប់២ថ្ងៃរួចមក រកឃើញសាកសពមន្ត្រីជលផលក្រចេះក្រោយពីខ្យល់ព្យុះវាយបក់ពន្លិចទូកនៅកណ្តាលទន្លេមេគង្គ២យប់២ថ្ងៃរួចមក

ប្រភព៖ nokorwatnews

  • រកឃើញសាកសពមន្ត្រីជលផលក្រចេះក្រោយពីខ្យល់ព្យុះវាយបក់ពន្លិចទូកនៅកណ្តាលទន្លេមេគង្គ២យប់២ថ្ងៃរួចមក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: