ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

ភោជនីយដ្ឋានចម្លែកមួយ កំពុងទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនយ៉ាងច្រើន ដោយសារមានបម្រើមុខម្ហូបដាក់ក្នុងចានបង្គន់ ជំនួសឆ្នាំងស៊ុប ឬកែវស្រា។

ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

ភោជនីយដ្ឋាននេះមានឈ្មោះ Jamban Cafe ស្ថិតនៅទីក្រុង Semarang ភាគខាងជើងកោះ Java នៃខេត្ត Central Java ប្រទេសឥណ្ឌូណេស៊ី។ នៅទីនេះ ទើបបើកដំណើរការកាលពីខែមេសាថ្មីៗនេះ ដោយប្រើចានបង្គន់ដាក់មុខម្ហូបប្រពៃណីឈ្មោះ Bakso និងស៊ុបប្រហិត។ ចំណែកចានបង្គន់ដាក់ទន្ទឹមគ្នាមួយទៀត មានដាក់ស្រាក្រហមក្រឡុក ពិសាដោយឥតគិតថ្លៃ។ ក្រៅពីចានបង្គន់ចំនួនពីរសម្រាប់មួយតុ គេសង្កេតឃើញកៅអីអង្គុយរបស់ភ្ញៀវក៏ជាចានបង្គន់ប្រភេទខ្ពស់ដែរ។

បើតាមប្រភព គេក៏បានរកឃើញភោជនីយដ្ឋានស្រដៀងនេះនៅកោះតៃវ៉ាន់ និងប្រទេសរុស្ស៊ីដែរ តែនៅឥណ្ឌូណេស៊ីមើលទៅសាមញ្ញ និងដូចពិតៗ។ គោលបំណងក្នុងការបើកបម្រើដ៏ប្លែកគេនេះ ត្រូវលោក Budi Laksono ជាម្ចាស់ភោជនីយដ្ឋានប្រាប់ថា គឺដើម្បីអប់រំមនុស្សឲ្យចេះមានអនាម័យ និងលើកកម្ពស់ក្នុងការប្រើប្រាស់បង្គន់ឲ្យបានគ្រប់ៗគ្នានៅតាមគេហដ្ឋាន ខណៈប្រជាជនឥណ្ឌូណេស៊ីភាគច្រើនពុំទាន់មានបង្គន់ប្រើប្រាស់នៅឡើយ។

ប្រភពដដែលបន្ត លោកបានសារភាពថាវិធីចម្លែកនេះ បានធ្វើឲ្យមានភាពចម្រូងចម្រាស់មួយចំនួនក្នុងប្រទេសកាន់សាសនាឥស្លាមភាគច្រើនខាងលើ។ ឯខ្លះទៀតបានរិះគន់ថា មិនសមរម្យ និងប្រឆាំងច្បាប់ឥស្លាមផងដែរ៕

ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​

ប្រភព៖ sabay

  • ភោជនីយដ្ឋាន​​​​​​​​​ប្រើ​ចាន​បង្គន់​​​​​​ដាក់​ស៊ុប​​និង​ស្រា​ ​​មាន​ហេតុ​ផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: