សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​ថា ពិភពលោក​អាច​នឹង​ជួប​ស្ថានការណ៍​ដូច​វិបត្តិ​មីស៊ីល​នៅ​គុយបា​ទៀត

សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​ថា ពិភពលោក​អាច​នឹង​ជួប​ស្ថានការណ៍​ដូច​វិបត្តិ​មីស៊ីល​នៅ​គុយបា​ទៀត

គោលនយោបាយបែបយោធាដែលមានតែម្ខាង ហើយគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការ NATO អាចនឹងធ្វើឲ្យកើតមានស្ថានភាពស្រដៀងគ្នា ដូចទៅនឹងវិបត្តិមីស៊ីលគុយបានាដើមទសវត្ស១៩៦០ នេះជាការព្រមានរបស់ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ។
ទោះបីជាពិភពលោកបច្ចុប្បន្នមិនស្ថិតក្នុងការប្រឈមមុខដាក់គ្នា ជាមួយនឹងការគំរាមកំហែងពីវិបត្តិមីស៊ីលក៏ពិតមែន តែគូបដិបក្ខរបស់រុស្ស៊ីអាចនឹងធ្វើឲ្យស្ថានភាពបែបនោះ ក្លាយជាការពិតនៅថ្ងៃណាមួយ នេះជាអ្វីដែលសមាជិកព្រឹទ្ធសភា លោក Konstantin Kosachev ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយនឹងកាសែតប្រចាំថ្ងៃ ។

គួរបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយនេះ ការប្រឈមមុខដាក់គ្នារវាងសហព័ន្ធរុស្ស៊ី និងអង្គការ NATO ដែលដឹកនាំដោយអាមេរិក មានការកើនឡើងខ្លាំង ដោយ NATO បានពង្រីកខ្លួនរឹតតែធំ ជាមួយនឹងការបង្កើនថវិកាចំណាយផ្នែកយោធា ការពង្រាយទ័ពក្បែរព្រំដែនរុស្ស៊ី និងការអភិវឌ្ឍន៍អាវុធថ្មីៗជាច្រើនទៀត រីឯរុស្ស៊ីនោះក៏បានពង្រាយទ័ពតាមព្រំដែន និងអភិវឌ្ឍអាវុធទំនើបៗជាច្រើនទៀតផងដែរ ៕

ប្រភព៖ kqube

  • សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី​ថា ពិភពលោក​អាច​នឹង​ជួប​ស្ថានការណ៍​ដូច​វិបត្តិ​មីស៊ីល​នៅ​គុយបា​ទៀត已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: