ជប៉ុនចំណាយប្រាក់៩,៥លានដុល្លារជួយដល់ស្ត្រីកូរ៉េខាងត្បូង ដែលបង្ខំឲ្យបម្រើផ្លូវភេទកាលសម័យសង្គ្រាម

រដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូងបានឯកភាពគ្នាបង្កើតមូលនិធិជួយដោះស្រាយស្ត្រី ដែលរងការបង្ខំឲ្យបម្រើផ្លូវភេទក្នុងសម័យសង្គ្រាមលោកលើកទីពីរ ដែលជាវិវាទរបស់ប្រទេសទាំងពីរជាច្រើនឆ្នាំកន្លងមក ។

សារព័ត៌មានJapan Times បានផ្សាយថា រដ្ឋមន្ត្រីការបរទេសជប៉ុនលោកFumio Kishida និងសមភាគីកូរ៉េខាងត្បូងលោកYun Byung se កាលពីថ្ងៃទី២៥ ខែកក្កដា បានឯកភាពគ្នាបង្កើតមូលនិធីជួយដល់ស្ត្រីកូរ៉េខាងត្បូង ដែលបង្ខំឲ្យបម្រើផ្លូវភេទសម្រាបទាហានជប៉ុនកាលពីសម័យសង្គ្រាម។

រដ្ឋាភិបាលទីក្រុងតូក្យូបានសន្យាថា និងចំណាយប្រាក់៩,៥លានដុល្លារសម្រាប់មូលនិធិដែលបង្កើតឡើងដោយទីក្រុងសេអូល សម្រាបជួយដល់ស្ត្រីបម្រើផ្លូវភេទកាលសម័យសង្គ្រាមដែលនៅរស់។ ប៉ុន្តែជប៉ុនបានស្នើឲ្យកូរ៉េខាងត្បូងដកហូតរូបចម្លាក់ស្ត្រីម្រើផ្លូវភេទកាលពីសម័យសង្គ្រាមចេញពីមុខស្ថានទូតប្រចាំនៅទីក្រុងស៊ូអូល។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងបានប្រកាសថា ការបង្ខំគឺជាការពិតប្រវត្តិសាស្ត្រមិនអាចប្រកែកបាន ហើយពលរដ្ឋជប៉ុនមិនត្រូវវិភាគអ្វីឲ្យប្រាស់ចាកនោះឡើយ អាចប៉ះពាលដល់ទំនាក់ទំនងទ្វេភាគី ។

កាលពីឆ្នាំ២០១៥ រដ្ឋាភិបាលទីក្រុងតូក្យូ និងសេអ៊ូលបានឯកភាពគ្នា ស្តីពីការផ្តល់សំណងដល់ស្ត្រីកូរ៉េខាងត្បូងប្រមាណ៨,៣លានដុល្លារ ។ ប្រាក់ទាំងនោះអមទៅដោយការសុំទោសពីសំណាក់រដ្ឋាភិបាលជប៉ុនផងដែរ ៕ ម៉ែវ សាធី

ជប៉ុនចំណាយប្រាក់៩,៥លានដុល្លារជួយដល់ស្ត្រីកូរ៉េខាងត្បូង ដែលបង្ខំឲ្យបម្រើផ្លូវភេទកាលសម័យសង្គ្រាម
ស្ត្រីកូរ៉េខាងត្បូងដែលរងការបង្ខំឲ្យបម្រើផ្លូវភេទសម័យសង្គ្រាម
ប្រភព ៖ nokorwatnews
  • ជប៉ុនចំណាយប្រាក់៩,៥លានដុល្លារជួយដល់ស្ត្រីកូរ៉េខាងត្បូង ដែលបង្ខំឲ្យបម្រើផ្លូវភេទកាលសម័យសង្គ្រាម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: