ចាប់​ចំណាប់ខ្មាំង​ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​នៅ​បារាំង

ចំណាប់ខ្មាំង​យ៉ាងតិច​ម្នាក់​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ក្នុង​ព្រះ​វិហារ​គ្រឹ​ស្ត​មួយ​ស្ថិត​នៅ SAINT ETIENNIEDU-RAUVRAY តំបន់ SEINE-MARITIME ។

យោង​តាម​ប៉ូលិស​ថា ជន​២​នាក់​ប្រដាប់​ដោយ​កាំបិត​បាន​ចូល​ក្នុង​ព្រះ​វិហារ​ពេល​កំពុង​មានការ​សូត្រធម៌ ហើយ​ចាប់​សង្ឃ​កាតូលិក​ម្នាក់ បណ្តា​ដូនជី​កាតូលិក និង​គ្រឹ​ស្ត​សាសនិក​មួយ​ចំនួន​ជា​ចំណាប់ខ្មាំង ។ ប៉ូលិស​បាន​ធ្វើការ​វាយលុក​ដើម្បី​រំដោះ​ចំណាប់ខ្មាំង ។ ជន​ចាប់​ចំណាប់ខ្មាំង​ទាំង​២​នាក់​បាន​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ពេល​វាយលុក រួច​មូលហេតុ​នៃ​សកម្មភាព​របស់​ពួក​គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។

ប៉ូលិស​គូសបញ្ជាក់​ថា ក្រៅពី​ចំណាប់ខ្មាំង​ម្នាក់​ជា​សង្ឃ​កាតូលិក​ត្រូវ​អារ​.​ក​សម្លាប់​មនុស្ស​ម្នាក់​ទៀត​របួសធ្ងន់​សង្ឃឹមរ​ស់តិច ៕