ឌួង ហ្សូ​រី​ដា ជួប​រឿង​ហួសចិត្ត​

6 Videos


កាលពីយប់មិញ ឌួង ហ្សូរីដា បានបង្ហោះសារគួរឱ្យភ្ញាក់ផ្អើលមួយនៅលើគណនីហ្វេសប៊ុក បន្ទាប់ពីជួបរឿងនឹកស្មានមិនដល់ មួយគឺចេតិយតម្កល់ធាតុលោកឪពុករបស់នាងត្រូវបានចោរលួចគាស់ ប៉ុន្តែជាសំណាងល្អធាតុមិនមានការបាត់បង់ ។

ឌួង ហ្សូ​រី​ដា ជួប​រឿង​ហួសចិត្ត​

P9

ឌួង ហ្សូ​រី​ដា ជួប​រឿង​ហួសចិត្ត​

នៅក្នុងសារនេះដែរ ពិធីការិនីដ៏ស្រស់ស្អាតរូបនេះ ហាក់មិនមានការសោកស្តាយចំពោះវត្ថុមានតម្លៃដែលបានបាត់បង់ទៅនោះទេ ហើយក៏មិនបានសម្តែងការខឹងសម្បាអ្វីនោះដែរ គ្រាន់តែបង្ហាញ ការព្រួយបារម្ភដល់សុវត្ថិភាពធាតុលោកឪពុក តាមរយៈពាក្យពេចន៍ប៉ុន្មានឃ្លាថា «សូមអហោសិកម្មឱ្យលោកចោរ អរគុណហើយដែលលោកមិនចាក់ធាតុឪពុកខ្ញុំបោះចោល សូមយកទៅចុះវត្ថុមានតម្លៃ លុយកាក់ទាំងអស់ដែលដាក់ជូនលោកឪពុកខ្ញុំនោះ ។ លោកបានយកទៅហើយ សូមទុកឱកាសឱ្យពុកខ្ញុំសុខស្ងប់ក្នុងចេតិយរបស់លោកផង សូមមេត្តាឈប់បន្តសកម្មភាពគាស់ទ្វារចេតិយស្ទើរគ្រប់ៗគ្នាក្នុងវត្តទៅទៀត សូមញញើតបាបបុណ្យផង»

ឌួង ហ្សូ​រី​ដា ជួប​រឿង​ហួសចិត្ត​

មានមតិខ្លះយល់ថានេះជារឿងមួយហួសចិត្តជាទីបំផុត មិននឹកស្មានដល់ សូម្បីតែលុយកាក់បន្តិចបន្តួចដែលគេបូជាចំពោះវិញ្ញានក្ខ័ន្ធមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ទៅហើយនោះ ក៏លោកចោរមិនមានការលើកលែងដែរ ហ៊ានទៅលបលួចកាត់គាស់សោដោយមិនខ្លាចបាបបុណ្យ ឬ មានពៀរវេរាអ្វីសោះ ៕ ប្រមាញ់តួ

ឌួង ហ្សូ​រី​ដា ជួប​រឿង​ហួសចិត្ត​ឌួង ហ្សូ​រី​ដា ជួប​រឿង​ហួសចិត្ត​ឌួង ហ្សូ​រី​ដា ជួប​រឿង​ហួសចិត្ត​ឌួង ហ្សូ​រី​ដា ជួប​រឿង​ហួសចិត្ត​