ឆាតតាមហ្វេសប៊ុកទាក់ទងនាងនាំទៅផឹកស៊ី ត្រឡប់មកវិញយប់ស្ងាត់រំលោភក្នុងវត្ត

ខេត្តកំពត៖ កម្លាំងកងរាជអាវុធហត្ថស្រុកដងទង់បានឃាត់ខ្លួនបុរសម្នាក់នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ តាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះដែលប្តឹងចោទថា បុរសនេះបានចាប់នាងរំលោភរហូតបានសម្រេចកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៦ នៅក្នុងបរិវេណវត្តដងទង់ ស្ថិតក្នុង ភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។
ឆាតតាមហ្វេសប៊ុកទាក់ទងនាងនាំទៅផឹកស៊ី ត្រឡប់មកវិញយប់ស្ងាត់រំលោភក្នុងវត្ត
មន្ត្រីកងរាជអាវុធហត្ថស្រុកដងទង់ខេត្ត កំពតបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនឈ្មោះ ម៉ៅ ពិសិដ្ឋ ហៅអ៊ូ អាយុ ២២ឆ្នាំ មានទីលំនៅភូមិច្រកកេះ ឃុំដង ទង់ ស្រុកដងទង់ ខេត្តកំពត។ ចំណែកក្មេង ស្រីរងគ្រោះទើបតែមានអាយុ១៤ឆ្នាំ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា តាម ចម្លើយជនសង្ស័យបានសារភាពថា មុន ឈានទៅចាប់រំលោភនារីរងគ្រោះរូបគេបាន ទំនាក់ទំនងស្គាល់នាងតាមរយៈលេងហ្វេស ប៊ុកដោយឆាតជាមួយគ្នារហូតដល់ថ្ងៃកើតហេតុខ្លួនបានទូរសព្ទ័ទៅនាងដើម្បីបបួលនាងទៅរកហូបអាហារក្នុងហាងមួយដែលមានយីហោ(ចែម៉េង) លុះពេលស្រវឹងនារីរងគ្រោះក៏ពឹងរូបគេឲ្យជួយឌុបតាមម៉ូតូ ត្រឡប់ទៅផ្ទះវិញ ។

ជនសង្ស័យបន្តថា ពេលឌុបនាងមក ដល់ចំណុចមុខវត្តដងទង់ឃើញឱកាសស្ងាត់ខ្លួនក៏ឌុបនាងចូលទៅក្នុងវត្ត ។ លុះ ដល់ចំណុចមុខព្រះវិហារខ្លួនបានឈប់ម៉ូតូនៅទីនោះរួចចាប់នាងឱបថើប និងទ្រាំមិនបានក៏រំលោភនាងរហូតបានសម្រេចតែ ម្តង ។

ជុំវិញករណីចាប់រំលោភអនីតិជននេះអ្នកយកព័ត៌មាននគរវត្តមិនអាចរកការពន្យល់ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះបានទេថាតើប្តឹងទាមទារជំងឺចិត្តពីជនល្មើសប៉ុន្មាន? តែចំពោះជនល្មើសបើទោះជាគ្មានសំណូមពរពីក្រុមគ្រួសារជនរងគ្រោះក៏ដោយក៏ សមត្ថកិច្ចត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដែរប្រសិនបើការសើុបអង្កេតរកឃើញថា ជនសង្ស័យចាប់នារីរងគ្រោះ រំលោភមែននោះ ។
ទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋក៏បាន រិះគន់ផងដែរទៅលើអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុកមួយចំនួនតូចដែលមិនបាន ប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះឲ្យមាន ប្រយោជន៍។ ជាក់ស្តែងដូចករណីក្មេងស្រី រងគ្រោះខាងលើ ប្រសិនបើការឆាតជាមួយ នឹងជនសង្ស័យឲ្យមានប្រយោជន៍នោះវា មិនមានទុក្ខដល់ខ្លួនដូចពេលនេះទេ។ មាន ន័យថា ប្រសិនបើនាងឆាតនិយាយពីរឿង រកស៊ី ការសិក្សា ហើយបើការចង់បានគូស្រករក៏មិនគួរចេញពីផ្ទះទាំងខ្លួនវ័យក្មេង ពេលយប់ព្រលប់ដូច្នេះដែរ។ ទាំងនេះធ្វើ ឲ្យអាណាព្យាបាលអាប់ឱនកិត្តិយសនិង ខ្មាសគេឯងពេញភូមិទៀតផងព្រោះតែ ហ្វេសប៊ុក ៕ សហការី

ប្រភព៖ Nokorwatnews

  • ឆាតតាមហ្វេសប៊ុកទាក់ទងនាងនាំទៅផឹកស៊ី ត្រឡប់មកវិញយប់ស្ងាត់រំលោភក្នុងវត្ត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: