ឆេះរោងចក្រកែច្នៃជ័រកៅស៊ូក្នុងខេត្តមណ្ឌលគិរីខូចខាតស្ទើរទាំងស្រុង សង្ស័យមានអ្នកលួចដុត

ខេត្តមណ្ឌលគិរី៖ រោងចក្រកែច្នៃជ័រកៅស៊ូក្រែបមួយកន្លែងក្នុងខេត្តមណ្ឌលគិរី ត្រូវភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ។

ករណីអគ្គិភ័យឆាបឆេះរោងចក្រខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវជាតិលេខ៧៦A ចំណុច គីឡូម៉ែត្រ១៣៧ចាស់ ក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម(ក្ទម្ព) ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។
ឆេះរោងចក្រកែច្នៃជ័រកៅស៊ូក្នុងខេត្តមណ្ឌលគិរីខូចខាតស្ទើរទាំងស្រុង សង្ស័យមានអ្នកលួចដុត
មន្រ្តីនគរបាលស្រុកកែវសីមាបានឲ្យដឹងថា រោងចក្រដែលឆាបឆេះនោះគឺជារោង ចក្រផលិតកៅស៊ូខ្នាតតូចបណ្តាលឲ្យខូចខាតស្ទើរតែទាំងស្រុង ប៉ុន្តែមិនមានគ្រោះ ថ្នាក់ដល់មនុស្សទេ ។ មន្រ្តីនគរបាលបាន បន្តថា អគ្គីភ័យដែលបានឆាបឆេះរោង ចក្រខាងលើសមត្ថកិច្ចនៅមិនអាចទាន់ សន្និដ្ឋានថា ឆេះដោយសារមូលហេតុអ្វីនៅ ឡើយទេ ប៉ុន្តែតាមព័ត៌មានបឋមក្នុងការ ត្រួតពិនិត្យនៅកន្លែងកើតហេតុអគ្គិភ័យនេះបណ្តាលមកពីរោងចក្រនោះសាងសង់កន្លែងច្នៃកៅស៊ូខុសបច្ចេកទេស ។

ពលរដ្ឋឲ្យដឹងថា នៅពេលភ្លើងឆេះ រោងចក្រខាងលើនេះមានរថយន្តពន្លត់អគ្គិភ័យមកពីអធិការដ្ឋាននគរបាលស្រុកកែវសីមា១គ្រឿងមកជួយបាញ់ពន្លត់និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះក៏បានចូល រួមពន្លត់ភ្លើងផងដែរ ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅជិត កន្លែងកើតហេតុបានឲ្យដឹងថា ទោះជាមាន ការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ១គ្រឿងហើយក្តីតែរោងចក្រដែលកំពុងឆេះនោះនៅមិនទាន់រលត់១០០ភាគរយនៅឡើយទេព្រោះមានជ័រកៅស៊ូច្រើន ។

ករណីឆេះរោងចក្រកែច្នៃកៅស៊ូខ្នាត តូចរបស់ឯកជនមួយនេះគេនៅពំុទាន់អាច សរុបពីទំហំនៃការខូចខាតបានទេ នៅគ្រា ដែលគេសង្ស័យដែរថា ករណីអគ្គិភ័យនេះ អាចបណ្តាលមកពីមានគេលួចដុត ព្រោះ ការផលិតកៅស៊ូនៅរោងចក្រមួយនេះរំខាន និងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋរស់ នៅក្បែរនោះខ្លាំងណាស់ ៕ សហការី

ឆេះរោងចក្រកែច្នៃជ័រកៅស៊ូក្នុងខេត្តមណ្ឌលគិរីខូចខាតស្ទើរទាំងស្រុង សង្ស័យមានអ្នកលួចដុត

ឆេះរោងចក្រកែច្នៃជ័រកៅស៊ូក្នុងខេត្តមណ្ឌលគិរីខូចខាតស្ទើរទាំងស្រុង សង្ស័យមានអ្នកលួចដុត

ប្រភព៖ Nokorwatnews

  • ឆេះរោងចក្រកែច្នៃជ័រកៅស៊ូក្នុងខេត្តមណ្ឌលគិរីខូចខាតស្ទើរទាំងស្រុង សង្ស័យមានអ្នកលួចដុត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: