ទីបំផុត​ អាមេរិក​ ស្នើ​ប្រទេស ​ចិន​ ឲ្យ​ជួយ​ក្នុង​ការ​ទប់ទល់​ភេរវកម្ម

នៅថ្ងៃអង្គារនេះ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក បានទៅដល់ទីក្រុង ប៉េកាំង ដើម្បីទាក់ទងប្រទេស ចិន ឲ្យធ្វើសហប្រតិបត្តិការលើផ្នែកជាច្រើន ពាក់ព័ន្ធនឹងការប្រឆាំងភេរវកម្ម ដូចជា ការចែករំលែកព័ត៌មាន ជាដើម ។

ទីបំផុត​ អាមេរិក​ ស្នើ​ប្រទេស ​ចិន​ ឲ្យ​ជួយ​ក្នុង​ការ​ទប់ទល់​ភេរវកម្ម

មន្ត្រីរដ្ឋបាលអាមេរិកបញ្ជាក់ថា ទស្សនកិច្ចរបស់ទីប្រឹក្សាសន្តិសុខជាតិ អ្នកស្រី ស៊ូសាន រ៉ាយ (Susan Rice) ទៅកាន់ប្រទេស ចិន ធ្វើឡើងក្នុងបំណងពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុង ប៉េកាំង ស្ដីអំពីបញ្ហាភេរវកម្ម ក្នុងសារសំខាន់នៃសហប្រតិបត្តិការ ចិន-អាមេរិក គឺជារបៀបវារទីមួយ ។

ដំណាលពេលដែល អាមេរិក និង ចិន កំពុងប្រឈមនឹងការគំរាមចំពោះអំពើភេរវកម្ម ប្រទេសទាំងពីរ ត្រូវតែស្វែងរកវិធីធ្វើយ៉ាងណា ឲ្យសហប្រតិបត្តិការរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ក្នុងនោះ ប្រទេស ចិន ចាត់ទុកខេត្ត ហ្ស៊ីនជាំង (Xinjiang) ដែលមានជនជាតិ អ៊ុយហ្គ័រ (Uighur) រស់នៅច្រើន គឺជាទីតាំងក្រុមជីវពលឥស្លាមនិយម និងក្រុមបំបែកខ្លួន ។

ថ្មីៗនេះ មនុស្សរាប់រយនាក់ស្លាប់ ដោយសារចលាចលក្នុងខេត្ត ហ្ស៊ីនជាំង ជាអ្វីដែលប្រទេស ចិន បន្ទោសទៅលើជីវពលជ្រុលនិយម និងក្រុមបំបែកខ្លួនទាំងនោះ ។ ចំណែកសហរដ្ឋអាមេរិក កំពុងប្រឈមនឹងការវាយប្រហារញឹកញាប់ ធ្វើឡើងដោយពលរដ្ឋខ្លួនឯងដែលគាំទ្រក្រុម ISIS ទាមទារឲ្យរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន ត្រូវឆ្លើយតបដោយវិធានការបន្ទាន់ ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ ISIS នៅក្នុងប្រទេសដែលប្រជាជនមានសិទ្ធិកាន់កាំភ្លើង ។

ទីបំផុត​ អាមេរិក​ ស្នើ​ប្រទេស ​ចិន​ ឲ្យ​ជួយ​ក្នុង​ការ​ទប់ទល់​ភេរវកម្ម
ប្រែសម្រួល៖ kqube

ប្រភព៖ reuters

  • ទីបំផុត​ អាមេរិក​ ស្នើ​ប្រទេស ​ចិន​ ឲ្យ​ជួយ​ក្នុង​ការ​ទប់ទល់​ភេរវកម្ម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/26  Category:ជីវិតនិងសង្គម
Tags: