ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!

6 Videos


បន្ទាប់ពីរៀបការមិនទាន់បានប៉ុន្មានផង តារាចម្រៀងប្រចាំផលិតកម្មថោន កែវ វាសនា បាន សម្រេចចិត្តយកកូនភ្លាមៗតាមបំណងភរិយា ។ មកដល់ពេលនេះ ភរិយារបស់លោកមានទំងន់ប្រមាណជាបីខែហើយ ។ ភរិយារបស់លោក កែវ វាសនា តែងតែប្រាថ្នាចង់បានកូនទីមួយជាកូនស្រី ។ តែថ្មីៗនេះ កូនក្នុងផ្ទៃអ្នកនាង គឺជាកូនប្រុស ។ ប៉ុន្តែយ៉ាងណាមិនថាកូនស្រីឬប្រុសនោះទេគឺ សុទ្ធតែជាតំណក់ឈាមរបស់ពួកគេ ។

ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!

P9

ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!

ពេលចាប់ផ្តើមមានគក៌អ្នកនាង លឹម លីសុគន្ធធារី ដែលជាភរិយារបស់តារាចម្រៀង កែវ វាសនា តែងតែប្រាថ្នាចង់បានកូនស្រី ដែលមានមុខមាត់ស្រស់ស្អាតកាត់រកអ្នកនាងនិងស្វាមីលោក កែវ វាសនា ។ ប៉ុន្តែថ្មីៗនេះមានការបង្ហើបថា កូនក្នុងផ្ទៃរបស់ភរិយា កែវ វាសនា ជាកូនប្រុស ។ ទោះបីជាផ្ទុយពីបំណងប្រាថ្នាក៏ពិតមែន តែ លោក កែវ វាសនា និង ភរិយា នៅតែសប្បាយចិត្ត ហើយអះអាងថា កូនប្រុសឬកូនស្រី នៅតែ ស្រលាញ់ដូចគ្នា ព្រោះសុទ្ធតែជាកូន ។

ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!

អ្វីដែលគួរអោយកត់សំគាល់នោះ មានការបង្ហើបទៀតថា ចាប់តាំងពីភរិយា មានផ្ទៃពោះមក លោក កែវ វាសនា បានបំពេញតួនាទីជាស្វាមីល្អយកចិត្តទុកដាក់ភរិយានិងថ្នាក់ថ្នម មិនអោយភរិយាទាស់ចិត្តឡើយ ។ មួយរយៈកន្លងមកនេះ លោកទើបតែជូនកាដូជាខ្សែដៃនិងនាឡិកាពេជ្រ ដែលមានតម្លៃជិតមួយម៉ឺនដុល្លារដល់ភរិយាសំណព្វផងដែរ ។ ជាពិសេសតារាចម្រៀងរូបនេះតែងតែ ជូនភរិយាទៅ តាមដានសុខភាពផ្ទៃពោះជាប្រចាំនៅមន្ទីរពេទ្យឯកជនធំមួយ ។

ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!

មិនថាម្តាយនិងទារកនៅក្នុងផ្ទៃនោះទេគឺសុទ្ធតែមានសុខភាព ល្អប្រសើរ ហើយពេលនេះដែរ ភរិយារបស់លោក កែវ វាសនា បានឡើង ទម្ងន់រហូតដល់៥គីឡូក្រាម ។ មានការសរសើរពីសំណាក់មិត្តភក្តិក្នុងសិល្បៈថា កែវ វាសនា និង ភរិយាស្រលាញ់គ្នាណាស់ ហើយគេរំពឹងថា ជីវិតគូរស្វាមីមួយនេះ និង ស្រលាញ់គ្នារហូតដល់ចាស់ ៕ ចេនី

ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!ភរិយា​តារាចម្រៀង កែវ វាសនា ខុស​បំណង​!