ខេមរៈ សិរីមន្ត ផ្ដល់​ជំនួយ​ដល់ ជៀស ស្រួច ២ ០០០ ០០០រៀល

តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន ២លាន​រៀល​ជូន​ទៅ​លោក ជៀស ស្រួច បន្ទាប់​ពី អតីត​កីឡាករ​ប្រដាល់ បាន​ចេញ​មុខ​វិញ ជាមួយ​ព័ត៌មាន​ជីវភាព​ត្រដាបត្រដួស។

 

ខេមរៈ សិរីមន្ត ផ្ដល់​ជំនួយ​ដល់ ជៀស ស្រួច ២ ០០០ ០០០រៀល

 

តាម​រយៈ​គណនី Bong Lo HI បាន​បញ្ចេញ​ព័ត៌មាន​នេះ ដែល​ដូច​នឹង​លោក ជៀស ស្រួច ប្រាប់​មក Sabay រសៀល​នេះ​ដែរ​ថា លោក​ត្រូវ​បាន​លោក ខេមរៈ សិរីមន្ត ដែល​ធ្លាប់​រួម​ការងារ​សម្ដែង​ក្នុង​បទ “បេះដូង​អ្នក​ប្រដាល់” ហៅ​ឲ្យ​ទៅ​ជួប។

 

តាម​រយៈ​គណនី​ហ្វេសប៊ុក​ខាង​លើ លោក សិរីមន្ត បាន​ជួយ​លោក ជៀស ស្រួច ចំនួន​២លាន​រៀល ដែល​ជំនួយ​នេះ​បាន​មក​ពី​តារា​ចម្រៀង​ខាង​លើ​ផ្ទាល់​រួម​ជាមួយ​មិត្តភ័ក្ដិ​មួយ​ចំនួន​ទៀត។ លោក ថ្លែង​ថា “ថ្ងៃ​នេះ​ប្អូន ខេមរៈ សិរីមន្ត នឹង​ក្រុម​គ្រួសារ​រួម​ទាំង​មិត្តភ័ក្ដិ លីសៀវ ផេង បាន​ឧបត្ថម្ភ​ដល់​កីឡាករ ជា ស្រួច ដែល​ប្អូន​កំពុង​ជួប​ទុក្ខ​លំបាក​សរុប​ចំនួន ២ ០០០ ០០០រៀល ”។

 

ខេមរៈ សិរីមន្ត ផ្ដល់​ជំនួយ​ដល់ ជៀស ស្រួច ២ ០០០ ០០០រៀល

ជៀស ស្រួច ពេល​ទៅ​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី ខេមរៈ សិរីមន្ត រសៀល​នេះ(រូប​ថត៖ FB Bong Lo Hi)

 

តារា​ចម្រៀង ខេមរៈ សិរីមន្ត គឺ​ជា​សិល្បករ​ម្នាក់​ទៀត ដែល​បាន​ឈឺ​ឆ្អាល​ពី​អតីត​កីឡាករ​ប្រដាល់ ជៀស ស្រួច បន្ទាប់​ម្សិលមិញ ទឹម រដ្ឋា ​ខាត់ សុឃីម និង​ឌីជេ សាហារ៉ា ប្រកាស​ពី​ការ​ជួយ​អតីត​តារា​សម្ដែង​រូប​នេះ។ ដោយ​ឡែក​រសៀល​នេះ អ្នក​នាង យុគ ចិន្តា និង​ឌីជេ អាចារ្យ​ធំ ក៏​បាន​ពាំ​នាំ​ជំនួយ​សប្បុរស​ទៅ​ជាមួយ ជៀស ស្រួច​ដែរ៕

 

ខេមរៈ សិរីមន្ត ផ្ដល់​ជំនួយ​ដល់ ជៀស ស្រួច ២ ០០០ ០០០រៀល

 

ខេមរៈ សិរីមន្ត ផ្ដល់​ជំនួយ​ដល់ ជៀស ស្រួច ២ ០០០ ០០០រៀល

 

អត្ថបទ៖ ទារិកា