គ្រឿងផ្សំ​៣​មុខ​នេះ​អាច​ជួយ​បញ្ហា​ក្លិន​ដង្ហើម​មិន​ល្អ​របស់​អ្នក​បាន​!

គ្រឿងផ្សំ​៣​មុខ​នេះ​អាច​ជួយ​បញ្ហា​ក្លិន​ដង្ហើម​មិន​ល្អ​របស់​អ្នក​បាន​!


គ្រឿងផ្សំ​៣​មុខ​នេះ​អាច​ជួយ​បញ្ហា​ក្លិន​ដង្ហើម​មិន​ល្អ​របស់​អ្នក​បាន​!

​ជាធម្មតា​បញ្ហា​ក្លិន​មាត់ តែង​កើតមាន​ចំពោះ​មនុស្ស​រាល់គ្នា ជា​ពិសេស​ប្រសិនបើ​អ្នក​មិន​បាន​រក្សា អនាម័យ​មាត់​ធ្មេញ​ឲ្យបាន​ល្អ​នោះ​ទេ ។ ពេលខ្លះទៀត ទោះ​ជា​អ្នក​ព្យាយាម​ដុស​សម្អាត​ធ្មេញ ឬ​បៀម​ស្ករ​គ្រាប់​បំបាត់​ក្លិន​មាត់​ហើយ ក៏​វា​នៅតែ​មិន​អាច​ជួយ​អ្នក​បាន​ដែរ ព្រោះថា​ក្លិន​នេះ​គឺ​ចេញពី​ផ្លូវដង្ហើម​ខាងក្នុង​ខ្លួន​របស់​អ្នក​។​

​អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ដោះស្រាយ​វា តាម​បែប​ធម្មជាតិ​ដោយ​គ្រាន់​តែ​ចាំបាច់​ប្រើ​នូវ​គ្រឿង​ផ្សំ​ទាំង​៣​មុខ​ខាងក្រោម​នេះ ៖

  • ​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ​
  • ​ម្ស៉ៅ​ឈើអែម កន្លះ​ស្លាបព្រា​កាហ្វេ​
  • ​ក្រូចឆ្មារ​២​ផ្លែ​

​វិធី​អនុវត្ត​៖
​ចាក់​ម្ស៉ៅ​ឈើ​អែម និង​ទឹកឃ្មុំ​ចូល​ក្នុង​កូនចាន​មួយ​ដែល​មាន​ទឹក​។ កូរ​វាឲ្យ​បានស​ព្វ​ល្អ​រហូត​ដល់​ទឹកឃ្មុំ​និង​ម្ស៉ៅ​ឈើអែម​រលាយ​ចូលគ្នា ហើយ​ច្របាច់​ទឹក​ក្រូចឆ្មារ​បន្ថែម​ចូលទៅ​ក្នុង​នោះ​។ រួច​មក​ធ្វើការ​កូរ​វាឲ្យ​បានស​ព្វ សា​ជា​ថ្មី​ម្តងទៀត ហើយ​ចាក់​វា​ទុក​ចូលក្នុង​ក្រឡ​កែវ​ស្អាត​បិទ​ជិត​មួយ រួច​ដាក់​វា​ចូលទៅ​ក្នុង​ទូរ​ទឹកកក ។​

​នៅពេលណា ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​កំពុង​មាន​បញ្ហា​ក្លិន​មាត់​មិន​ល្អ នោះ​អ្នក​អាច​យក​ទឹក​ល្បាយ​នេះ​មក​ខ្ពុរមាត់ ហើយ​លេប​វា​ចូលទៅក្នុង​ពោះ ។ អ្នក​អាច​អនុវត្ត​វា​ឲ្យបាន​ច្រើនដង ទៅតាម​តម្រូវការ​ដែល​ចាំបាច់​។​

ហេតុអ្វី​បានជា​វិធី​នេះ​មាន​ប្រសិទ្ធភាព​?
​ក្រូចឆ្មារ និង​ម្ស៉ៅ​ឈើ​អែម គឺជា​សមាសធាតុ​សម្លាប់​បាក់តេរី ហើយ​ការបន្ថែម​ទឺកឃ្មុំ​គឺ​នឹង​ជួយ​បន្ថែម​ក្លិនប្រហើរ​នៅ​ក្នុង​មាត់​របស់​អ្នក​។ លើសពីនេះ អ្នក​អាច​ប្រើ​វា ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ និង​មេរោគ ពីព្រោះ​វា​នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​សុំ​ាំ​ឲ្យ​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ជា​អង់​ទី​អុក​ស៊ីដង់ ៕

​ប្រភព​៖ healthadviceteam
​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។