នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម មក​ធ្វើការ​ខុសច្បាប់​៥៧​នាក់​

6 Videos


នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ នគរបាល នាយកដ្ឋានស៊ើបអង្កេតនិង អនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្នងការរដ្ឋាននគរបាល រាជធានីភ្នំពេញ ខណ្ឌដង្កោ ដែលដឹកនាំដោយលោក សៀង សុខ ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនជាតិវៀតណាម ៥៧នាក់ លួចឆ្លងដែនមកស្នាក់នៅគ្មានលិខិតឆ្លងដែន ធ្វើការងារខុសច្បាប់ និងគ្មានប័ណ្ណការងារ ។
នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម មក​ធ្វើការ​ខុសច្បាប់​៥៧​នាក់​

P9

នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម មក​ធ្វើការ​ខុសច្បាប់​៥៧​នាក់​

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្ត និតិវិធី បានឲ្យដឹងថា ជនជាតិវៀតណាមទាំង៥៧នាក់នេះ ត្រូវបានឃាត់ខ្លូននៅចំណុចផ្ទះជួលលេខ ៤៣៤, ៣២១, ៣២៥ និង ផ្លូវលេខ៣ PCD ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ៤៦នាក់ វីសាអឺ នៅមានសុពលភាព ប៉ុន្ដែមិនមានប័ណ្ឌការងារ និង ១១នាក់ផ្សេងទៀត មិនមានលិខិតឆ្លងដែន ។
នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម មក​ធ្វើការ​ខុសច្បាប់​៥៧​នាក់​
ក្រោយពីឃាត់ខ្លូនជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ដើម្បីសាកសួរបន្ដ និងអនុវត្តតាមនីតិវិធី និង បញ្ជូនទៅប្រទេសខ្លួនវិញ ៕    សុថាត់

នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម មក​ធ្វើការ​ខុសច្បាប់​៥៧​នាក់​
នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​ជនជាតិ​វៀតណាម មក​ធ្វើការ​ខុសច្បាប់​៥៧​នាក់​