មានការ​កាប់​ឈើ​យ៉ាង​គគ្រឹកគ​គ្រេង នៅ​តំបន់​ព្រៃ​អភិរក្ស​នៅ​ស្រុក​សំឡូត

6 Videos


ឈើជន្លង់ម្រេចបច្ចុប្បន្ននេះកំពុងឈានដល់ការកាប់បំផ្លាញពាសពេញក្នុងតំបន់ព្រៃអភិរក្សស្រុកសំឡូត ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ។ មានសេចក្តីរាយការណ៍មកថា មន្ត្រីការពារបរិស្ថាន មន្ត្រីព្រៃឈើ និង អាជ្ញាធរមួយចំនួននៅតំបន់នោះ ធ្មេចភ្នែកឲ្យមានបទល្មើសនេះយ៉ាងស្របច្បាប់ ។

ពត៌មានពីតំបន់នោះបានឲ្យដឹងថា ឈ្មួញឈើជន្លង់ម្រេចដែលភាគច្រើនជាខ្សែបណ្ដោយ ឬ បក្ខពួករបស់មន្ត្រីមានអំណាចនៅស្រុកសំឡូត កំពុងបង្កើនយ៉ាងខ្លាំងនូវសកម្មភាពដឹកជញ្ជូនឈើជន្លង់ម្រេច ប្រហែល ១ ឆ្នាំចុងក្រោយនេះ ។ បច្ចុប្បន្នការកាប់ឈើជន្លង់ម្រេច មិនត្រិមតែសំរាប់តម្រូវការក្នុងស្រុកទេ ពួកឈ្មួញទុច្ចរិតថែមទាំងលួចនាំចេញទៅលក់នៅក្រៅស្រុកយ៉ាងសកម្មទៀត បើទោះជាច្បាប់ហាមមិនអនុញ្ញាតឲ្យនាំឈើជន្លង់ម្រេចនេះចេញទៅលក់ក្រៅស្រុកក្ដី ។

P9

មានការ​កាប់​ឈើ​យ៉ាង​គគ្រឹកគ​គ្រេង នៅ​តំបន់​ព្រៃ​អភិរក្ស​នៅ​ស្រុក​សំឡូត

មានការ​កាប់​ឈើ​យ៉ាង​គគ្រឹកគ​គ្រេង នៅ​តំបន់​ព្រៃ​អភិរក្ស​នៅ​ស្រុក​សំឡូត

អាជ្ញាធរស្រុកសំឡូត និង ក្រុមឈ្មួញនានា សុទ្ធតែបានអះអាងថា ឈើជន្លង់ម្រេចធ្វើអំពីអនុផលព្រៃឈើ ដែលពលរដ្ឋអារច្រៀកនៅតាមចម្ការរបស់ខ្លួន មិនមែនកាប់ពីតំបន់ព្រៃនានាក្នុងស្រុកសំឡូត ដែលច្បាប់ហាមឃាត់នោះទេ ។ ប៉ុន្តែបើតាមការចុះពិនិត្យជាក់ស្ដែង ឈើទាំងនោះភាគច្រើនជាប្រភេទឈើមូល ដែលត្រូវគេកាប់ថ្មីៗដឹកចេញពីតំបន់ព្រៃអភិរក្ស ដែលមានឈ្មួញជាអ្នកកុម្មង់ទិញពីពលរដ្ឋ ។

ឈើជន្លង់ម្រេចត្រូវបានសម្រុកកាប់ខ្លាំងបំផុតនៅក្នុងតំបន់ព្រៃអភិរក្សក្នុងភូមិសាស្ត្រឃុំកំពង់ល្ពៅ ស្រុកសំឡូត ដែលគ្រប់គ្រងដោយក្រុមមន្ត្រីបរិស្ថាន របស់ក្រសួងបរិស្ថាន ។ ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា អ្នកកាប់ឈើជន្លង់ម្រេចនៅតំបន់ព្រៃអភិរក្សនៅស្រុកសំឡូត បានបែងចែកជា៣ក្រុម ដើម្បីងាយស្រូលប្រមូលប្រាក់យកទៅបង់ឲ្យមន្ត្រីពាក់ព័ន្ធ និង មានម៉ាស៊ីនត្រង់សឺន័រអារឈើយ៉ាងតិច ៥០ គ្រឿង ។

រីឯរថយន្តរបស់ឈ្មួញសម្រាប់ដឹកជន្លង់ម្រេចវិញ មានជាង ១០ គ្រឿង កំពុងដឹកជញ្ជូនយ៉ាងសកម្មរាល់ថ្ងៃ ។ ប៉ុន្តែបើគ្មានខ្សែ ឬ គ្មានបក្ខពួកទេ រថយន្តដែលចង់ស៊ីឈ្មូលដឹកជន្លង់ម្រេចមិនអាចចូលដឹកបានឡើយ គឺត្រូវមន្ត្រីបរិស្ថានចាប់បង្ខំឲ្យបង់ប្រាក់ភ្លាមតែម្ដង ដោយចោទពីបទប្រព្រឹត្តបទល្មើសព្រៃឈើ ។

មានការ​កាប់​ឈើ​យ៉ាង​គគ្រឹកគ​គ្រេង នៅ​តំបន់​ព្រៃ​អភិរក្ស​នៅ​ស្រុក​សំឡូត

ប្រភពដដែលនេះបានបញ្ជាក់ថា ការដឹកជញ្ជូនឈើជន្លង់ម្រេចនេះត្រូវគេបង្គាប់ឲ្យដឹកចេញនៅពេលយប់ជ្រៅដើម្បីបិទបាំងពីភ្នែកមហាជន ឬ អ្នកសារព័ត៌មាន ។ ទោះជាមានការចោទប្រកាន់បែបនេះក្តី ក៏អ្នកយកពត៌មានរបស់យើមិនអាចទាក់ទងមន្ត្រីពាក់ពន្ធទាំងនោះបានឡើយ ៕

                                                                                               សុថាត់