ដំរីព្រៃ​មួយ​ក្បាល ជាប់អន្ទាក់​ព្រានព្រៃ​កំពុង​ជួយសង្គ្រោះ​

6 Videos


មានដំរីព្រៃ១ក្បាលបានជាប់អន្ទាក់របស់ព្រាន នៅតំបន់ព្រៃការពារធម្មជាតិចន្លោះស្រុកអូររាំង និងស្រុកកែវ សីមា ខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នកំពុងរងរបួសធ្ងន់ធ្ងរបន្ទាប់ពី ប្រជាពលរដ្ឋដើរអាស្រ័យផលពីព្រៃឈើប្រទះឃើញ ។
ដំរីព្រៃ​មួយ​ក្បាល ជាប់អន្ទាក់​ព្រានព្រៃ​កំពុង​ជួយសង្គ្រោះ​

P9

ដំរីព្រៃ​មួយ​ក្បាល ជាប់អន្ទាក់​ព្រានព្រៃ​កំពុង​ជួយសង្គ្រោះ​

ហេតុការណ៍នេះត្រូវបានពលរដ្ឋប្រទះឃើញនៅក្នុងព្រៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ។ រហូតមកដល់ពេលនេះ (ព្រឹកថ្ងៃទី២៥ ខែកក្កដានេះ) មន្ត្រីជំនាញទាំងអស់ នៅខេត្តមណ្ឌលគិរី ហាក់បីដូចជាមានការយឺតយ៉ាវក្នុងការសង្គ្រោះសត្វដំរីមួយក្បាលនេះ បើក្នុងករណីនៃការជួយសង្គ្រោះមានការយឺតយ៉ាវដំរីព្រៃ១ក្បាល ដែលកំពុងប្រឈមបញ្ហានេះអាចមានគ្រោះថ្នាក់ដល់អាយុជីវិតជាមិនខាន ដោយសារពេលនេះពុំទាន់បាននាំយកចេញពីក្នុងព្រៃនៅឡើយទេ ។ ម្យ៉ាងវិញទៀតកំលាំងរបស់វា បាននឹងកំពុងចុះខ្សោយ ដោយសារ អត់ទឹក អត់អាហារ និងរងរបួសនៅចំកន្លែងជាប់អន្ទាក់នោះផង ។
ដំរីព្រៃ​មួយ​ក្បាល ជាប់អន្ទាក់​ព្រានព្រៃ​កំពុង​ជួយសង្គ្រោះ​
ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បានសុំឲ្យក្រុមអាជ្ញាធរព្រមទាំងមន្ត្រីជំនាញ ក៏ដូចជា ជំនាញពាក់ព័ន្ធទាំងអស់ ជួយរួមគ្នារិះរកគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះ ដល់សត្វកម្រនេះទាំងអស់គ្នាផង ៕
                                                                                                សុថាត់