រុស្ស៊ី​-​អាស៊ាន បង្កើត​និម្មាបនកម្ម​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និពន្ធដោយ : ថ្មីៗ       July-26-2016, 9:59 pm         402

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្ស៊ី​-​អាស៊ាន បង្កើត​និម្មាបនកម្ម​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រមុខ​ការទូត​រុស្ស៊ី លោក Sergei Lavrov បាន​ថ្លែង​នៅក្នុង​សន្និសីទ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​រុស្ស៊ី ថា រុស្ស៊ី និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ដើម្បី​ប្រឹងប្រែង​ក្នុងការ​កសាង​និម្មាបនកម្ម​សន្តិសុខ​ទំនើប​មួយ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ផ្អែកលើ​គោលការណ៍​ស្មើភាព​។ និម្មាបនកម្ម​សន្តិសុខ សំដៅលើ​ការបង្កើត​កិច្ចសហប្រតិបត្តិការ​រួម​មួយ​រឹងមាំ​។

«​ខ្ញុំ ចង់​កត់សម្គាល់​បន្តិច​ថា យើង បាន​សម្រប​សម្រួលការ​ងារ​របស់​យើង​ជាមួយនឹង​អាស៊ាន​ដើម្បី​កសាង​និម្មាបនកម្ម​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ឈរលើ​គោលការណ៍​ស្មើភាព ការបើកចំហ និង​បញ្ហា​សម្រាប់​ផលប្រយោជន៍​រាល់​ភាគី​ពាក់ព័ន្ធ​»​។ នេះ​គឺជា​លើកឡើង​របស់លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី  Sergei Lavrov នា​សន្និសីទ​អាស៊ាន​-​រុស្ស៊ី ក្នុង​ក្រុង​វៀងចន្ទន៍​នៅ​ថ្ងៃទី​២៥​ខែកក្កដា ម្សិលមិញ​។​

​លោក​រដ្ឋមន្ត្រីការបរទេស​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា រុស្ស៊ី និង​អាស៊ាន បាន​សហការ​ជាមួយគ្នា​ប្រកបដោយ​ផ្លែផ្កា​នៅក្នុង​ឆាក​អន្តរជាតិ ហើយ រុស្ស៊ី ក៏បាន​ប្តេជ្ញា​រក្សា​តម្លៃ និង​បទដ្ឋាន និង​ការពារ​តួនាទី​និង​កិច្ចការ​នៅក្នុង​តំបន់​អាស៊ាន​ទាំង​ដប់​ផងដែរ​។ នេះ​បើ​យោងតាម​កាសែត TASS​។

​លោក ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា រុស្ស៊ី នឹង​បន្ត​ចូលរួម​កិច្ចសហការ​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​ជាមួយនឹង​អាស៊ាន​ដើម្បី​ពង្រឹង​សន្តិភាព និង​ស្ថិរភាព សុខដុមរមនា និង​កំណើន​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

​សូម​រមឹ្ល​ក​ផងដែរ​ថា កាលពី​ខែឧសភា​កន្លងទៅ រុស្សី ក៏បាន​បង្កើត​កិច្ចប្រជុំ​កំពូល​មួយ​ដោយបាន​អញ្ជើញ​ប្រមុខ​ដឹកនាំ​កំពូលៗ​របស់​អាស៊ាន​ដើម្បី​ចូលរួម​ក្នុង​គោលដៅ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយនឹង​បណ្តា​សមាជិក​អាស៊ាន​នីមួយៗ និង​កិច្ចសហប្រតិបត្តិការ​ជារួម​ជាមួយនឹង​អាស៊ាន​ផងដែរ​៕