ខ្សែ​ប្រយុទ្ធ​រូប​នេះ​ផ្ទេរ​ទៅ​កាន់​ Juventus ក្នុង​នាម​ជា​កីឡាករ​ថ្លៃ​បំផុត​លំដាប់​ទី​៣​ក្នុង​ពិភព​លោក​

ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំសញ្ជាតិអាហ្សង់ទីនគឺកីឡាករ Gonzalo Higuain ត្រូវបានគេដឹងសម្រេចផ្លាស់ពីក្លឹប Napoli ទៅចូលរួមជាមួយក្លឹបការពារដំណែងជើងឯក Serie A គឺ Juventus ជាផ្លូវការហើយ ។

ខណៈតាមការឲ្យដឹងក្លឹប Juventus បានចំណាយប្រាក់ទិញកីឡាករ Higuain ក្នុងតម្លៃប្រមាណជា៧៦លានផោនក្រោមកិច្ចសន្យារយៈពេល៥ឆ្នាំ ខណៈកីឡាកររូបនោះនឹងទទួលបានកម្រៃប្រមាណជា៦.៣លានផោនក្នុងមួយឆ្នាំ ( គិតការកាត់ពន្ធរួចរាល់ ) ។ យ៉ាងណាតម្លៃនេះបានធ្វើឲ្យកីឡាករ Higuain ស្ថិតជាកីឡាករដែលទិញចូលថ្លៃបំផុតទីលំដាប់ទី៣ក្នុងពិភពលោកគឺបន្ទាប់ពី Gareth Bale ( ៨៥លានផោន ) និង Cristiano Ronaldo ( ៨០លានផោន) ។

បើតាមកំណត់ត្រាដែលកីឡាករ Higuin ធ្លាប់ធ្វើនៅក្លឹប Napoli តម្លៃផ្ទេរនេះអាចនិយាយបានថាជាតម្លៃដ៏សាកសមមួយដោយក្នុងការបង្ហាញខ្លួន១៤០ឲ្យ Napoli គេរកគ្រាប់បាល់ចំនួន៨៩គ្រាប់ ហើយរដូវកាល២០១៥/២០១៦អាចថាជារដូវកាលល្អបំផុតសម្រាប់គេបានបំបែកកំណត់ត្រាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាលនៅក្របខណ្ឌ Serie A គឺស៊ុតបានចំនួន៣៦គ្រាប់ ដែលជាកំណត់ត្រាពុំធ្លាប់មានពីមុន ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​រូប​នេះ​ផ្ទេរ​ទៅ​កាន់​ Juventus ក្នុង​នាម​ជា​កីឡាករ​ថ្លៃ​បំផុត​លំដាប់​ទី​៣​ក្នុង​ពិភព​លោក​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:វីដេអូ
Tags: