Lens​ ​៣ ​ប្រភេទ​ ​​អ្នក​ទិញ​កាមេរ៉ា​ដំបូង​គួរប្រើ

ការ​ជ្រើស​រើស​ ​Lens​ ​កាមេរ៉ា​ ​ជា​រឿង​ងាយ​ស្រួល​សម្រាប់​អ្នក​ថត​រូប​អាជីព​ ​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ត្រឹម​ចូល​ចិត្ត​ថត​រូប​កម្សាន្ត​ ​ឬ​ទើប​ទិញ​កាមេរ៉ា​ថ្មី​ ​ការ​ជ្រើស​រើស​ ​Lens​ ​ហាក់​មាន​ភាព​ស្មុគស្មាញ។ Sabay​ ​សូម​បង្ហាញ​បណ្ដា​ ​Lens​ ​មួយ​ចំនួន​ដែល​ប្រិយមិត្ត​អាច​ធ្វើ​ការ​ពិចារណា។

 

សម្រាប់​ការ​ការ​ប្រើប្រាស់​ទូទៅ​

 

18-55mm​ ​ជា​ប្រភេទ​ ​Zoom​ ​Lens​ ​ចម្ងាយ​ជិត​ដែល​មាន​តម្លៃ​ប្រមាណ​ ​២០០​ ​ដុល្លារ

 

Lens​ ​៣ ​ប្រភេទ​ ​​អ្នក​ទិញ​កាមេរ៉ា​ដំបូង​គួរប្រើ

 

24-70mm​ ​ជា​ប្រភេទ​ ​Lens​ ​ដែល​ពេញ​និយម​ពី​អ្នក​ប្រើប្រាស់​ជា​ច្រើន​ ​ដោយ​ Lens​ ​ប្រភេទ​នេះ​អាច​ឲ្យ​កាមេរ៉ា​ចាប់​រូបភាព​បាន​លឿន​ ​និង​ច្បាស់​ ​ហើយ​តម្លៃ​ចន្លោះ​ពី​ ​២ ០០០​ ​ទៅ​ ​២ ៥០០​ ​ដុល្លារ។

 

Lens​ ​៣ ​ប្រភេទ​ ​​អ្នក​ទិញ​កាមេរ៉ា​ដំបូង​គួរប្រើ

 

សម្រាប់​ការ​ថត​រូប​បែប​ច្នៃ​ប្រឌិត​

 

35mm​ ​f/1.8​ DX ​ជា​ប្រភេទ​ ​Prime Lens​ ​សម្រាប់​ថត​មនុស្ស​ ​ដែល​មាន​តម្លៃ​ជាង​ ​២០០​ ​ដុល្លារ

 

Lens​ ​៣ ​ប្រភេទ​ ​​អ្នក​ទិញ​កាមេរ៉ា​ដំបូង​គួរប្រើ

 

50mm​ ​f/2.8 Macro​ ​សម្រាប់​ថត​វត្ថុ​ដែល​តូច​ៗ​ ​មាន​តម្លៃ​ជាង​ ​៥០០​ដុល្លារ

 

Lens​ ​៣ ​ប្រភេទ​ ​​អ្នក​ទិញ​កាមេរ៉ា​ដំបូង​គួរប្រើ

 

សម្រាប់​ការ​ថតរូប​ពី​ចម្ងាយ​

 

18-135mm​ ​និង​18-140mm​ ​ជា​ Lens​ ​ដែល​ភាគ​ច្រើន​មាន​ភ្ជាប់​មក​ស្រាប់​ជា​មួយ​កាមេរ៉ា​ប្រភេទ​ពាក់​កណ្ដាល​ជំនាញ​ ​(Semi Pro)​ ​ដែល​អាច​ចាប់​រូប​ភាព​មាន​ទទឹង​ធំ​ ​និង​ចូល​ចិត្ត​មាន​ចង្ងាយ​អាច​ទទួល​យក​បាន​ ​ហើយ​មាន​តម្លៃ​ជាង​ ​៥០០​ ​ដុល្លារ។

 

Lens​ ​៣ ​ប្រភេទ​ ​​អ្នក​ទិញ​កាមេរ៉ា​ដំបូង​គួរប្រើ

 

70-200mm f/2.8​ ​Lens​ ​នេះ​អាច​ចាប់​រូបភាព​បាន​ច្បាស់​ពី​ចម្ងាយ​ ​ដែល​មាន​តម្លៃ​ប្រមាណ​ ​២០០០​ ​ដុល្លារ។

 

Lens​ ​៣ ​ប្រភេទ​ ​​អ្នក​ទិញ​កាមេរ៉ា​ដំបូង​គួរប្រើ

 

អាន​បន្ត​ ​៖​ ពី​ក្រុមហ៊ុន​តូចតាច ​Nikon​ ​​ មាន​អាយុ​ ​៩៩​ ​ឆ្នាំ​ វិវឌ្ឍន៍​ជា​ក្រុមហ៊ុន​​កាមេរ៉ា​​​ឈាន​មុខ​លើ​លោក​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​digitalphotography