កីឡាករ​​​ល្បីៗ​៥​នាក់ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​អូឡាំពិក​សប្ដាហ៍​ក្រោយ

អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ទីក្រុង​ Rio ប្រទេស​ប្រេស៊ីល​​ នឹង​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​ហើយ​ ចាប់​ពី​ថ្ងៃ​ទី​០៣ ខែ​​សីហា ដល់​​ថ្ងៃ​ទី​២០ ខែ​សីហា។ ​ចំពោះ​​វិញ្ញាសា​​កីឡាករ​បាល់ទាត់​ផ្នែក​បុរស នឹង​​មាន​ក្រុម​ខ្លាំងៗ​​ U-23 ចំនួន​១៦​ក្រុម​ចូល​​រួម​ប្រកួត ហើយ​ក្នុង​​នោះ​ក៏​មាន​កីឡាករ​ល្បីៗ​ច្រើន​ដែរ ដែល​មាន​ដូច​ខាង​ក្រោម៖

 

កីឡាករ​​​ល្បីៗ​៥​នាក់ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​អូឡាំពិក​សប្ដាហ៍​ក្រោយ

 

 

១. Neymar (Barcelona) – ប្រេស៊ីល

 

កីឡាករ​​​ល្បីៗ​៥​នាក់ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​អូឡាំពិក​សប្ដាហ៍​ក្រោយ

 

អូឡាំពិក​ គេ​តម្រូវ​ឲ្យ​បញ្ចូល​កីឡាករ​លើស​អាយុ​២៣​ឆ្នាំ​​យ៉ាង​ច្រើន​ចំនួន​៣​នាក់ ហើយ​ក្នុង​នោះ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ បាន​សម្រេច​កោះ​ហៅ​​ខ្សែ​បម្រើ​ប្រយុទ្ធ​​ឆ្នើម​​វ័យ​២៤​ឆ្នាំ​ Neymar របស់​ក្លឹប​ Barcelona ​​​​ដើម្បី​ចង់​ឈ្នះ​មេដាយ​មាស​ឲ្យ​បាន​ ក្នុង​ទឹកដី​ខ្លួន​ឯង។

 

២. Takuma Asano (Arsenal) – ជប៉ុន

 

កីឡាករ​​​ល្បីៗ​៥​នាក់ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​អូឡាំពិក​សប្ដាហ៍​ក្រោយ

 

ខ្សែ​ប្រយុទ្ធ​​ចំណូល​ថ្មី​​វ័យ​២១​ឆ្នាំ​ របស់​ក្លឹប​កាំភ្លើង​ធំ Arsenal រូប​នេះ​ ​ជា​តួអង្គ​ដ៏​សំខាន់​របស់​ក្រុម​ជប៉ុន​នៅ​អូឡាំពិក​ Rio 2016 ខណៈ​ដែល​ក្រុម​របស់​គេ​ ស្ថិត​ក្នុង​ពូល​ B ​​ជាមួយ​ក្រុម​ស៊ុយអែត​ កូឡុំប៊ី និង​នីហ្សេរីយ៉ា។

 

៣. Son Heung-min (Tottenham Hotspur) – កូរ៉េខាងត្បូង

 

កីឡាករ​​​ល្បីៗ​៥​នាក់ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​អូឡាំពិក​សប្ដាហ៍​ក្រោយ

 

ខ្សែ​​បម្រើ​ប្រយុទ្ធ​​វ័យ​២៤​ឆ្នាំ​ របស់​ក្រុម​ Spurs រូប​នេះ​ ជា​តួ​ឯក​របស់​កូរ៉េខាងត្បូង​នៅ​​អូឡាំពិក​ Rio 2016 ​ដែល​​នឹង​ត្រូវ​ប៉ះ​ក្រុម​​ហ្វីជី ម៉ិកស៊ីកូ និង​អាល្លឺម៉ង់ ក្នុង​ពូល C។

 

៤. Lars Bender (Bayer Leverkusen) – អាល្លឺម៉ង់

 

កីឡាករ​​​ល្បីៗ​៥​នាក់ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​អូឡាំពិក​សប្ដាហ៍​ក្រោយ

 

ខ្សែ​បម្រើ​​វ័យ​២៧​ឆ្នាំ​រូប​នេះ​ ​សង្ឃឹម​ថា​នឹង​ជួយ​ឲ្យ​ក្រុម​​អាល្លឺម៉ង់ ឈ្នះ​មេដាយ​​​បាន​ ខណៈ​ដែល​ក្នុង​ពូល​ C របស់​គេ​មាន​ក្រុម​ហ្វីជី កូរ៉េខាងត្បូង​ និង​ម៉ិកស៊ីកូ។

 

៥. Manuel Lanzini (West Ham) – អាហ្សង់ទីន

 

កីឡាករ​​​ល្បីៗ​៥​នាក់ ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​អូឡាំពិក​សប្ដាហ៍​ក្រោយ

 

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្រុម​ញញួរ​យក្ស​ West Ham ដែល​បង្ហាញ​ខ្លួន​នៅ​ Premier League បាន​២៥​ប្រកួត​ រដូវ​កាល​មុន​វ័យ​២៣​ឆ្នាំ​​រូប​នេះ​ ជា​តួអង្គ​​ដ៏​សំខាន់​របស់​អាហ្សង់ទីន​ នៅ​អូឡាំពិក​ Rio 2016 ខណៈ​ដែល​ក្រុម​របស់​គេ ​​ស្ថិត​នៅ​ពូល​ D ជាមួយ​ក្រុម​ហុងឌុយរ៉ាស់ អាល់ហ្សេរី និង​ព័រទុយហ្គាល់៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ rio2016 | wiki