ពិសា​ល្ពៅ​តាម​បរិមាណ​កំណត់​ឱ្យបាន ៤ សប្តាហ៍ លោកអ្នក​អាច​និយាយថា លា​ហើយ​កូ​ឡេ​ស្តេ​រ៉ុល ស្ករ​ក្នុង​ឈាម ជាតិ​ខ្លាញ់

     យោងតាម​អ្នកស្រាវជ្រាវ បញ្ហា​លើស​កូ​ឡេ​ស្តេ​រ៉ុល ស្ករ​ក្នុង​ឈាម ជាតិ​ខ្លាញ់ និង​ខ្លាញ់ Triglyceride អាច​បញ្ចុះ​វិញ​បាន​តាមរយៈ​ការទទួល​ទាន​ផ្លែ​ល្ពៅ​។ 

​    ​អ្នក​គួរ​កិន​ល្ពៅ​មិន​ទុំ​ពេក​មិន​ខ្ចី​ពេក ១០០ ក្រាម​លាយ​ជាមួយ​ទឹក​បន្តិច រួច​ចាក់​ដាក់​កែវ​ពិសា​វា​មុន​អាហារ​ពេលព្រឹក ២០ នាទី រាល់​មួយ​សប្តាហ៍​ម្តង​ក្នុងអំឡុងពេល ៤ សប្តាហ៍​ជាប់​គ្នា​ដើម្បី​កាត់បន្ថយ​បញ្ហា​ដូចខាងលើ ឬ​អាច​ពិសា​ម្តងទៀត​ពេលណា​ក៏បាន​នៅពេល​ដែលមាន​អារម្មណ៍​ថា​បញ្ហា​ទាំងនោះ​ចង់​កើតឡើង​ម្តងទៀត​។ អ្នក​អាច​ទទួលបាន​អត្ថប្រយោជន៍​ទាំងអស់នេះ​គឺ​ដោយសារតែ​ល្ពៅ​បូក​ជាមួយ​ទឹក​ជួយ​បង្កើន​ប្រសិទ្ធភាព​វីតាមីន​ចម្រុះ​របស់​ល្ពៅ​ដែលមាន​សារៈសំខាន់​សម្រាប់​ទ្រទ្រង់​សុខភាព​មនុស្ស​។​

​    ​អ្នក​អាច​ដឹង​បញ្ហា​ទាំងនេះ​ច្បា​ស់គឺ​តាមរយៈ​ការពិនិត្យ​ឈាម​៕