សុខគា សួររកម្ចាស់លុយ 300ដុល្លារ ដែលធ្វើអោយ ជា ស្រួច ធ្លាក់ខ្លួនដល់ថ្នាក់នឹង

ក្រោយពីព័ត៌មាន ដ៍កក្រើករបស់ អតីតកីឡាករប្រដាល់ ជា ស្រួច ត្រូវបានល្បីរន្ទឺពេញបណ្តាញសង្គម Facebook រួចមក តារាកំប្លែងនិងជាពិធីករ លោក ដួង សុខគា បានបង្ហើរ សូរសៀងនៅលើ Facebook និងសួររកម្ចាស់លុយ 300 ដុល្លារ ដែលបានច្រានវាសនា លោក ជា ស្រួច ធ្លាក់ខ្លួនដល់ថ្នាក់នឹង។

លោក ដួង សុខគា បានរៀបរាប់ថា ៖ “ឮថា ព្រោះតែលុយ 300$ ដុល្លារបានច្រានវាសនា បង ចៀស ស្រួច អ្នកប្រដាល់យើងឲ្យដល់ថ្នាក់ហ្នឹង។

អ្នកណាម្ចាស់លុយបីរយ?
អ្នកណាអ្នកបានកុម្មីស្យុង?
អ្នកណាចង់បានលុយគេយ៉ាងហ្នឹង?
អ្នកឆ្ងាញ់នឹងអំពើថោកទាបដាបនរកនេះណាស់មែនទេ????
អាសូរណាស់ បងស្រួច! ខឹងណាស់អ្នកសាងកម្ម?”

ទោះជាយ៉ាងណាក្តីលោក ជា ស្រួច ដែលជាអតីតកីឡាករប្រដាល់ល្បីឈ្មោះមួយរូប បានមកស្នាក់នៅភ្នំពេញ ជាមួយលោក អេ ភូថង ហើយកាលពីល្ងាចមិញនេះ លោកក៍បាន ជួបជាមួយ តារាចម្រៀង ខេមរៈ សិរីមន្ត ម្ចាស់បទ បេះដូងអ្នកប្រដាល់ ដែលជាបំណងប្រាថ្នា របស់មហាជន ផងដែរ៕

ប្រភពៈ komsan.khmer-note


Related Posts