បច្ចេកវិទ្យា​ថ្មី​មើល​រឿង​ ​3D​ ​មិន​បាច់​ប្រើ​វ៉ែនតា

ការ​និយម​បច្ចេកវិទ្យា​ ​3D​ ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្នុង​នោះ​ ​អ្នក​ពាក់​វ៉ែនតា​ម៊ីញ៉ូប​មួយ​ចំនួន​ប្រហែល​ជា​មិន​សូវ​ជា​ទទួល​បាន​ភាព​រីករាយ​ពេញលេញ​សម្រាប់​បច្ចេកវិទ្យា​នេះ​ទេ​ ​ព្រោះ​តម្រូវ​ឲ្យ​ប្រើ​វ៉ែនតា​ ​២​ ​ក្នុង​ពេល​តែ​មួយ។

 

បច្ចេកវិទ្យា​ថ្មី​មើល​រឿង​ ​3D​ ​មិន​បាច់​ប្រើ​វ៉ែនតា

 

តែ​បញ្ហា​ទាំង​នេះ​នឹង​លែង​កើត​មាន​ ​ក្រោយ​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ ​Weizmann Institute of Science​ ​របស់​អ៊ីស្រាអែល​ ​បាន​រក​ឃើញ​នូវ​បច្ចេកវិទ្យា​កញ្ចក់​ពិសេស​ដែល​អាច​ឲ្យ​អ្នក​ទស្សនា​ឃើញ​រូបភាព​ ​និង​វីដេអូ​លក្ខណៈ​ ​3D​ ​ដោយ​មិន​ចាប់​បាច់​ប្រើ​វ៉ែនតា​ ​3D។

 

បច្ចេកវិទ្យា​ថ្មី​មើល​រឿង​ ​3D​ ​មិន​បាច់​ប្រើ​វ៉ែនតា

រូបតំណាង

 

បច្ចេកវិទ្យា​ថ្មី​នេះ​គេ​ហៅ​ថា​ ​parallax barrier​ ​ដែល​អាច​បង្កើត​នូវ​កម្រិត​ច្បាស់​ ​និង​ជម្រៅ​របស់​រូបភាព​ ​ឲ្យ​ផ្ទុយ​ការ​មើល​ឃើញ​ធម្មតា​របស់​ភ្នែក​មនុស្ស​ ​ហើយ​ការ​មើល​ឲ្យ​ឃើញ​ជា​លក្ខណៈ​ ​3D​ ​សម្រាប់​អេក្រង់​ប្រភេទ​នេះ​ ​គឺ​ត្រូវ​ស្ថិត​ក្នុង​ចម្ងាយ​កំណត់​ណា​មួយ៕

 

អាន​បន្ត​ ​៖​ អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​sciencealert