ចូរ​ញ៉ាំ​អាហារ​ទាំងនេះ ដើម្បី​ការពារ​ជំងឺ​បេះដូង​

ចូរ​ញ៉ាំ​អាហារ​ទាំងនេះ ដើម្បី​ការពារ​ជំងឺ​បេះដូង​


ចូរ​ញ៉ាំ​អាហារ​ទាំងនេះ ដើម្បី​ការពារ​ជំងឺ​បេះដូង​

​បេះដូង គឺជា​សរីរាង្គ ដែលមាន​សារៈសំខាន់​បំផុត សម្រាប់​ជីវិត​របស់​យើង ឲ្យមាន​ដំណើរការ​ទៅមុខ​។ បេះដូង មាន​នាទី​ចំបង​ច្របាច់​ឈាម ឲ្យ​ស្រោចស្រព​ពាសពេញ​រាងកាយ ដើម្បី​អនុញ្ញាត​ឲ្យ​សរីរាង្គនា​នា ទទួល​បាន​អុក​ស៊ី និង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​។​

​ដូច្នេះ ដើម្បី​បេះ​ដូង​មាន​សុខភាព​ល្អ អ្នក​គួរតែ​ញ៉ាំ​អាហារ​ទាំងនេះ ៖

១. ក្រូចឆ្មារ​
ក្រូចឆ្មារ ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម កូឡេស​ស្តេ​រ៉ុល និង​ជួយ​ឲ្យ​បេះដូង មាន​សុខភាព​ល្អ​។ ក្រូចឆ្មារ មាន​ប៉ូ​តា​ស្យូម ដែល​ជួយ​ថែរក្សា​តុល្យភាព​ជាតិ​អំបិល នៅក្នុង​រាងកាយ​។ ទឹក​ក្រូចឆ្មារ​ក្តៅៗ​មួយ​កែវ​រាល់ថ្ងៃ អាច​ថែរក្សា​បេះដូង​របស់​អ្នក ឲ្យមាន​សុខភាព​ល្អ​។​

២. វ៉ាល់​ណាត់​
គ្រូពេទ្យ​ណែនាំ ឲ្យ​អ្នក​ញ៉ាំ​វ៉ាល់​ណាត់​នេះ ជា​រៀងរាល់ថ្ងៃ​សប្តាហ៍ ដើម្បី​កាត់បន្ថយ​ជំងឺ​បេះដូង​។​

៣. ប៉េង​ប៉ោះ​
ប៉េង​ប៉ោះ មាន​សារធាតុ​ប្រឆាំង​អុកស៊ី​ដង់​ឈ្មោះ Lycopene ដែល​ជួយ​ឲ្យ​សរសៃឈាម​បេះដូង រីក​ធំ​បានល្អ និង​ជួយ​គ្រប់គ្រង​កម្រិត​កូឡេស​ស្តេ​រ៉ុល​។ ប៉េង​ប៉ោះ មាន​ជាតិ​ស្ករ​តិច ដែល​អាច​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​។​

៤. បឺរី​ខៀវ​
ជំងឺ​លើស​សម្ពាធ​ឈាម មាន​ជាប់ទាក់ទង នឹង​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ចូរ​ញ៉ាំ​ផ្លែ​បឺរី​ខៀវ ឲ្យបាន​បី​ដង ក្នុង​មួយអាទិត្យ ដើម្បី​ចៀសផុត​ពី​ជំងឺ​ទាំងនេះ​។​

៥. ផលិតផល​ធ្វើ​ពី​សណ្តែក​
ទឹក​សណ្តែក តៅ​ហ៊ូ ... ផ្តល់​នូវ​ប្រូតេអ៊ីន និង​កាត់បន្ថយ​កូឡេស​ស្តេ​រ៉ុល និង​ជាតិ​ខ្លាញ់​មិនល្អ​។ វា​ក៏​សំបូរ​ទៅដោយ​វីតាមីន និង​សារធាតុ​រ៉ែ ដែល​ជា​របស់​ចាំបាច់ សម្រាប់​សុខភាព​បេះដូង​ផងដែរ​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។