អ្វី​ដែល​អ្នក​ត្រូវ​ដឹង អំពី​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​

អ្វី​ដែល​អ្នក​ត្រូវ​ដឹង អំពី​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​


អ្វី​ដែល​អ្នក​ត្រូវ​ដឹង អំពី​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​

​អាស៊ីត​ក្រពះ ត្រូវតែ​មាន​លំនឹង មិន​អាច​ធ្លាក់ចុះ ឬ​ឡើង​ខ្លាំង​ពេក​នោះ​ទេ ពីព្រោះ វា​សុទ្ធតែ​បណ្តាល​ឲ្យ​អ្នក​ឈឺ​បាន​ទាំងអស់​។​

បាក់តេរី ដែល​មានឈ្មោះ​ថា H. Pylori អាច​បន្ថយ​កម្រិត​អាស៊ីត​ក្រពះ ហើយក៏​អាច​បណ្តាល​ឲ្យ​រលាក​ក្រពះ ដំបៅ​ក្រពះ និង​បញ្ហា​ក្រពះ​ផ្សេងទៀត​។ មាន​អ្នកជំងឺ​ច្រើនណាស់ ដែល​រងគ្រោះ​ដោយសារ​តែ​បាក់តេរី​នេះ​។​

តើ​អ្នក​មាន​ដឹង​ទេ​ថា សូម្បី​តែ​ការស្ត្រេស និង​ជំងឺផ្លូវចិត្ត​នានា អាច​បណ្តាល​ឲ្យ​ក្រពះ​ពោះវៀន​អ្នក​មាន​បញ្ហា​? អឺចឹង​ហើយ បានជា​គេ​ណែនាំ​ឲ្យ​អ្នកសម្រាក ឬ​បន្ធូរ​អារម្មណ៍​បន្តិច ក្រោយពេល​ញ៉ាំ​អាហារ​រួច​។​

ពេល​រាងកាយ​ខ្វះ​ជាតិ​សង្ក​សី ដែល​ជា​ស្រទាប់​ការពារ​ក្រពះ វា​នឹង​ធ្វើឲ្យ​ក្រពះ​ចុះខ្សោយ ហើយ​បញ្ចេញ​អាស៊ីត​តិចតួច ទៅក្នុង​ក្រពះ​។​

កុំ​ញ៉ាំ​ថ្នាំ​ប្រឆាំង​អាស៊ីត​ក្រពះ​ញឹកញាប់ ដោយ​គ្មាន​វេជ្ជបញ្ជា ពីព្រោះ វា​នឹង​ទៅ​កាត់បន្ថយ ជាតិ​អាស៊ីត ដែល​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ដោយ​មិន​ដឹង​ខ្លួន​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។