វិធី​ធ្វើ​ឲ្យ​កូន​តូចៗ​អ្នក ចៀសផុត​ពី​ការ​ធាត់​ជ្រុល​

វិធី​ធ្វើ​ឲ្យ​កូន​តូចៗ​អ្នក ចៀសផុត​ពី​ការ​ធាត់​ជ្រុល​


វិធី​ធ្វើ​ឲ្យ​កូន​តូចៗ​អ្នក ចៀសផុត​ពី​ការ​ធាត់​ជ្រុល​

​ក្មេង​ដែល​ធាត់​ជ្រុល នាពេល​បច្ចុប្បន​នេះ កំពុង​តែ​កើនឡើង​ច្រើន ហើយ​វា​ក៏​បណ្តាលមកពី ហេតុផល​ច្រើន​ផងដែរ​។ របៀប​រស់នៅ​បែប​ស៊ី​ដេក តែងតែ​ជា​ហេតុផល​ចំបង​បំផុត ដែល​នាំ​ឲ្យ​ក្មេង​ទៅ​ជា​ធាត់​ជ្រុល​ខ្លាំង ហើយ​របប​អាហារ ក៏​ដើរតួ​កាន់តែ​សំខាន់​ផងដែរ ចំពោះ​រឿង​នេះ​។ ក្មេងៗ​សម័យ​ឥឡូវនេះ ចូល​ចិត្ត​ណាស់ ការ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ ជាពិសេស អាហារ​លឿន ដែល​វា​អាច​ធ្វើឲ្យ​ពួកគេ ទៅ​ជា​ក្មេង​ធាត់​ជ្រុល​បាន​។ ថ្វី​បើ​ចាស់ៗ​និយាយថា ក្មេង​ធាត់ៗ​គួរ​ឲ្យ​ស្រឡាញ់ និង​មើលទៅ​មាន​សុខភាព​នោះ វា​គ្រាន់តែ​ជា​ទស្សនៈ នៃ​ការស្រឡាញ់​របស់​មនុស្ស​ចាស់​ប៉ុណ្ណោះ ផ្ទុយទៅវិញ ការ​ដែល​ធាត់​ខ្លាំង​ទាំង​វ័យក្មេង​បែបនេះ អាច​នឹង​ធ្វើឲ្យ​ពួកគេ ងាយ​នឹង​មាន​ជំងឺ នៅពេល​ធំ​ឡើង​ដូចជា ជំងឺ​ទឹកនោម​ផ្អែម លើស​សម្ពាធ​ឈាម ឬ​មហារីក​ជាដើម​។ ដូច្នេះ យើងខ្ញុំ​នឹង​ណែនាំ អំពី​វិធី​មួយចំនួន ដែល​ជួយ​បង្ការ​កុំឲ្យ ក្មេង​ទៅ​ជា​ធាត់​ជ្រុល​បាន​។​

ឈប់​រអ៊ូរទាំ​ដាក់​គេ​
អ្នក​ពិតជា​បារម្ភ ចំពោះ​ទម្ងន់​របស់​កូន ដោយសារ​តែ​គេ​ធាត់​ខ្លាំងពេក ប៉ុន្តែ ការ​រអ៊ូ​រាំ​ដាក់​គេ​ច្រើន មិនមែន​ជា​ដំណោះស្រាយ​ទេ តែ​ត្រូវធ្វើ​អ្វី​ម្យ៉ាង​វិញ ចំពោះ​របប​អាហារ​ពួកគេ​។ អ្នក​គួរតែបង្កើត ជា​ក្បួន​ញ៉ាំ​អាហារ ដែល​ផ្តល់​សុខភាព​ដល់​កូន​ជំនួស​វិញ ដែល​មាន​បន្លែ និង​ផ្លែឈើ​ច្រើន​។

ធ្វើ​ជា​មនុស្ស​គំរូ​សម្រាប់​គេ​
បើសិន​ជា​កូន មិន​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ទេ ចូរ​ចាំ​ថា រឿង​នេះ​ប្រហែលជា​មកពី​អ្នក មិន​ព្រម​ញ៉ាំ​ដូច​គេ​។ ដូច្នេះ អ្នក​គួរតែ​អនុវត្ត​ញ៉ាំ​អាហារ​ដូច​គេ​ដែរ​។ ចូរ​ញ៉ាំ​អាហារ​របស់គេ ប្រើ​របៀប​រស់នៅ​ផ្តល់​សុខភាព ដូច្នេះ កូន​អ្នក​នឹង​ធ្វើ​តាម​ជា​មិនខានឡើយ​។

កុំ​ប្រៀបធៀប​កូន​ខ្លួនឯង នឹង​កូន​អ្នកដទៃ​
ឪពុក​ម្តាយ​ជា​ច្រើន តែងតែ​ប្រៀបធៀប​កូន​ខ្លួន ទៅ​នឹង​កូន​អ្នកដទៃ​ជា​និច្ច​។ ចូរ​ចាំ​ថា កូន​ក្មេង​ម្នាក់ៗ​មាន​លក្ខណៈ​នៃ​ការរំលាយ​អាហារ និង​រចនាសម្ព័ន្ធ​រាងកាយ​ខុសៗ​គ្នា​។ ដូច្នេះ មិន​ត្រូវ​ប្រាប់​គេ​ថា “​កូន​ឯង មើល​ពួកម៉ាក​ឯង​ទៅ រាង​គេ​ស្អាត​ណាស់​” ឬ “​មើល​ពួក​គេ​លេង នៅ​ក្រៅ​ផ្ទះ​យូរៗ​ណាស់​”​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ជួយ​ឲ្យគេ យល់​អំពី​សារៈសំខាន់ នៃ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ការ​ហាត់ប្រាណ​។ ចូរ​ប្រាប់​គេ​ថា ការ​ធាត់​ជ្រុល នឹង​មាន​ផលវិបាក​អ្វីខ្លះ​ដល់​រាងកាយ​។

ចូរ​ប្រាកដថា គេ​មាន​ភាព​សកម្ម​លើ​រាងកាយ​
របៀប​រស់នៅ​បែប​ស៊ី​ដេកៗ គឺជា​ហេតុផល​ដ៏​ធំ​បំផុត ដែល​ធ្វើ​ឲ្យ​ក្មេង​ធា​ត់​ជ្រុល​។ ក្មេង​ភាគច្រើន​នាពេល​បច្ចុប្បន្ន​នេះ គឺជា​រវល់​ខ្លាំង​ជាង​គេ គឺ​នៅ​ជាមួយ​ឧបករណ៍​អេឡិចត្រូនិច ហើយក៏​មិន​ងាយ​ដើរ​ចេញលេង​ខាងក្រៅ​ផ្ទះ​ដែរ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​បង្ខំ​ឲ្យគេ ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​លេង ឬ​ធ្វើ​សកម្មភាព​រាងកាយ បាន​ជា​ទៀងទាត់ ដូចជា ហែល​ទឹក លេង​កីឡា ឬអ្វី​ដែល​គេ​ចូលចិត្ត​លេង​។

ពិនិត្យ​របប​អាហារ​ពួកគេ​
អ្នក​ត្រូវ​តែ​ផ្តល់​របប​អាហារ ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ដល់​កូន​។ ចូរ​ប្រាកដថា អ្នក​បានឲ្យ​គេ​ញ៉ាំ​អាហារ​មាន​កាឡូរី​ច្រើន ព្រោះ​វា​គឺជា​អ្វី​ដែល​ក្មេង កំពុងតែ​លូតលាស់​ត្រូវការ​។ អ្វី​ដែល​សំខាន់​ត្រូវ​កាត់បន្ថយ ការ​ញ៉ាំ​អាហារ​កៃ​ឆ្នៃ និង​ព្យាយាម​ធ្វើ​ម្ហូប​ញ៉ាំ​នៅផ្ទះ ដោយ​ខ្លួនឯង​ឲ្យបាន​ច្រើន តាម​តែ​អាច​ធ្វើទៅបាន​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។