អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

ជា ឡង់ដា ដែលជាអតីតនិស្សិតជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ បានក្លាយជាអ្នកជំនួញជោគជ័យទាំងវ័យក្មេង តាមរយៈការបង្កើតកម្មវិធីកក់សំបុត្ររថយន្តតាមអនឡាញ ទទួលបានជយលាភីលេខ ១ពានរង្វាន់ Cambodia ICT Award ប្រចាំឆ្នាំ ២០១៦។

អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

@ប្រវត្តិការសិក្សានិងការងារ

យុវជន ជា ឡង់ដា បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០០៧-២០០៨ នៅវិទ្យាល័យ ព្រះយុគន្ធរ ក្នុងក្រុងភ្នំពេញដោយទទួលបាននិទ្ទេសល្អបង្គួរ (D) និងបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជំនាញអក្សរសាស្រ្តអង់គ្លេសមួយទៀត នៅវិទ្យាស្ថានភាសាបរទេស។

អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

ក្នុងឆ្នាំ ២០១០ កំឡុងពេលកំពុងរៀនឆ្នាំទីបី ឡង់ដា ធ្លាបបានទទួលការងារជាអ្នកសរសរកម្មវិធីបង្កើតវិបសាយជាលក្ខណះឯកជន (Freelancer) ឱ្យក្រុមហ៊ុន អង្គការ និងស្ថាប័នមួយចំនួន ដែលទទួលបានកម្រៃចន្លោះពី ៥០០ ដុល្លារទៅ ១ ៥០០ ដុល្លារអាស្រ័យលើទំហំការងារ។

បន្តមកទៀត ឡង់ដា ក៏បានក្លាយជា Web Developer នៅក្រុមហ៊ុនសន្តិសុខមួយកន្លែងដែលបានបម្រើការនៅទីនោះអស់រយៈពេលពីរឆ្នាំ និងក្រុមហ៊ុនជប៉ុនមួយទៀត តំណែងជា IT Project Manager ទទួលបន្ទុកគ្រប់គ្រងផ្នែកបង្កើតកម្មវិធី អស់រយៈពេលមួយឆ្នាំ។

@សមិទ្ធផល

ដោយមើលឃើញ ការលំបាករបស់ពលរដ្ឋក្នុងការ ទិញសំបុត្រឡានក្រុងពេលធ្វើដំណើរទៅលេងស្រុកម្តងៗ យុវជនសម្បុរស្រអែមរូបនេះ បានព្យាយាមបង្កើតកម្មវិធីកក់សំបុត្រឡានក្រុងអស់រយៈពេល ៥ ខែពោលគឺតាំងពីដើមខែ ឧសភារហូតដល់ខែ តុលាឆ្នាំ២០១៥ទើបរួច និងបានយកទៅដាក់ប្រកួតប្រជែងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាប្រចាំឆ្នាំ ២០១៦ (Cambodia ICT Award 2016) រហូតទទួលបានជយលាភីមេដាយមាសផ្នែកការបង្កើតធុរកិច្ច (ក្រុមហ៊ុនទើបបង្កើត) និងទឹកប្រាក់ ៥ ០០០ ពាន់ដុល្លារ។

កម្មវិធីកក់សំបុត្រឡានក្រុង (BookMeBus) បានដៃគូសហការជាង ២៧ ក្រុមហ៊ុនព្រមទាំងទទួលបានចំណូលគួរសម។

អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង

ក្នុងនាមជាយុវជនរៀមច្បង យុវជន ជា ឡង់ដា បានលើកទឹកចិត្តដល់និស្សិតជំនាន់ក្រោយឬអ្នកដែលមានបំណងចង់ធ្វើអាជីវកម្ម គួរតែសាកល្បងចាប់ពីឥឡូវនេះ ប៉ុន្តែក៏ត្រូវតែមានដៃគូ ឬអ្នកដែលមានជំនាញផ្សេងៗ តែគំនិតស្រដៀងៗគ្នា  រួមទាំងបទពិសោធន៍ពាក់ពន្ធយ៉ាងតិចពីរឆ្នាំដែរ ដើម្បីឲ្យដំណើរការ អាជីវកម្មទទួលបានជោគជ័យ៕

ប្រភព៖ sabay

  • អតីត​និស្សិត​ IT ក្លាយ​ជា​អ្នកជំនួញ​ជោគជ័យ​ទាំង​វ័យ​ក្មេង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: