បច្ចេកវិទ្យា​ថ្មី​មើល​រឿង​ ​3D​ ​មិន​បាច់​ប្រើ​វ៉ែនតា

ការនិយមបច្ចេកវិទ្យា 3D បានកើនឡើងយ៉ាងខ្លាំងសម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ អ្នកពាក់វ៉ែនតាម៊ីញ៉ូបមួយចំនួនប្រហែលជាមិនសូវជាទទួលបានភាពរីករាយពេញលេញសម្រាប់បច្ចេកវិទ្យានេះទេ ព្រោះតម្រូវឲ្យប្រើវ៉ែនតា ២ ក្នុងពេលតែមួយ។

បច្ចេកវិទ្យា​ថ្មី​មើល​រឿង​ ​3D​ ​មិន​បាច់​ប្រើ​វ៉ែនតា

តែបញ្ហាទាំងនេះនឹងលែងកើតមាន ក្រោយអ្នកស្រាវជ្រាវរបស់វិទ្យាស្ថានវិទ្យាសាស្ត្រ Weizmann Institute of Science របស់អ៊ីស្រាអែល បានរកឃើញនូវបច្ចេកវិទ្យាកញ្ចក់ពិសេសដែលអាចឲ្យអ្នកទស្សនាឃើញរូបភាព និងវីដេអូលក្ខណៈ 3D ដោយមិនចាប់បាច់ប្រើវ៉ែនតា 3D។

បច្ចេកវិទ្យា​ថ្មី​មើល​រឿង​ ​3D​ ​មិន​បាច់​ប្រើ​វ៉ែនតារូបតំណាង

បច្ចេកវិទ្យាថ្មីនេះគេហៅថា parallax barrier ដែលអាចបង្កើតនូវកម្រិតច្បាស់ និងជម្រៅរបស់រូបភាព ឲ្យផ្ទុយការមើលឃើញធម្មតារបស់ភ្នែកមនុស្ស ហើយការមើលឲ្យឃើញជាលក្ខណៈ 3D សម្រាប់អេក្រង់ប្រភេទនេះ គឺត្រូវស្ថិតក្នុងចម្ងាយកំណត់ណាមួយ៕

ប្រភព៖ sabay

  • បច្ចេកវិទ្យា​ថ្មី​មើល​រឿង​ ​3D​ ​មិន​បាច់​ប្រើ​វ៉ែនតា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: