អ្នក​ស្រាវជ្រាវ​ជនជាតិ​ ស្វីស​ ផលិត​យន្តហោះ​ប្រើ​ថាមពល​ព្រះអាទិត្យ​បាន​ដោយ​ជោគជ័យ​

យន្តហោះដែលមានម៉ាស៊ីនដើរដោយថាមពលព្រះអាទិត្យ បានបញ្ចប់ការហោះហើរជុំវិញពិភពលោកនៅថ្ងៃអង្គារនេះ ដោយបានត្រឡប់ទៅដល់ទីក្រុង អាប៊ូ ដាប៊ី (Abu Dhabi) ប្រទេស អារ៉ាប់រួម ក្រោយពីបំពេញបេសកកម្មហោះហើរជុំវិញពិភពលោករយៈពេល ១៦ ខែ ដោយប្រើប្រាស់ថាមពលកើតឡើងវិញ ។
យន្តហោះប្រើថាមពលព្រះអាទិត្យមានឈ្មោះថា Solar Impulse 2 បានទៅដល់ទីក្រុង អាប៊ូ ដាប៊ី ប្រទេស អារ៉ាប់រួម នៅថ្ងៃអង្គារនេះ ជាកន្លែងដែលយន្តហោះចេញដំណើរកាលពីខែ ឧសភា ឆ្នាំ ២០១៥ ជាការបញ្ចប់ការហោះហើរចម្ងាយ ៤ ម៉ឺនគីឡូម៉ែត្រ ប្រើរយៈពេល ៥០០ ម៉ោង ជុំវិញពិភពលោក ។
Solar Impulse 2 ស្រាវជ្រាវបង្កើតឡើងដោយជនជាតិ ស្វីស ហើយអ្នកបង្កើតយន្តហោះនេះ ក៏ជាអ្នកបើកបរជុំវិញពិភពលោកផងដែរ ដោយពួកគេបង្កើតយន្តហោះមានស្លាបវែងជាងស្លាបរបស់យន្តហោះក្រុមហ៊ុន ប៊ូអ៊ីង ប៉ុន្តែមានទម្ងន់ស្មើនឹងរថយន្តតូចមួយគ្រឿង ក្នុងបំណងជំរុញឲ្យប្រើប្រាស់ថាមពលស្អាត ។ យន្តហោះមានម៉ាស៊ីន ៤ ប្រើប្រាស់បន្ទះស្រូបកាំរស្មីព្រះអាទិត្យចំនួន មួយម៉ឺន ៧ ពាន់បន្ទះ បំពាក់នៅលើស្លាបទាំងពីរ ។

Solar Impulse 2 មានសមត្ថភាពអាចហោះហើរក្នុងល្បឿនពី ៤៥ គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ៩០ គីឡូម៉ែត្រក្នុងមួយម៉ោង លើរយៈកម្ពស់ ៩ ពាន់ម៉ែត្រ ។ Solar Impulse 2 បានឈប់សំចត ១៦ លើក ក្នុងប្រទេសចំនួន ៨ គឺប្រទេស អូម៉ង់ ឥណ្ឌា ភូមា ចិន ជប៉ុន អាមេរិក អេស្ប៉ាញ និង អេហ្ស៊ីប ៕

អ្នក​ស្រាវជ្រាវ​ជនជាតិ​ ស្វីស​ ផលិត​យន្តហោះ​ប្រើ​ថាមពល​ព្រះអាទិត្យ​បាន​ដោយ​ជោគជ័យ​ អ្នក​ស្រាវជ្រាវ​ជនជាតិ​ ស្វីស​ ផលិត​យន្តហោះ​ប្រើ​ថាមពល​ព្រះអាទិត្យ​បាន​ដោយ​ជោគជ័យ​

ប្រភព៖ kqube

  • អ្នក​ស្រាវជ្រាវ​ជនជាតិ​ ស្វីស​ ផលិត​យន្តហោះ​ប្រើ​ថាមពល​ព្រះអាទិត្យ​បាន​ដោយ​ជោគជ័យ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: