សម្តេច​តេ​ជោ រំលឹក​ដល់​មន្ត្រី ផ្តល់នូវ​សេវាសាធារណៈជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន​និង​មាន​ប្រសិទ្ធភាព​

ភ្នំពេញ:
នៅ​រសៀល​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្ត ក្រុង អាជ្ញាធរ​ដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅ​ខេត្តស្ទឹងត្រែង ។​

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ សម្តេច​តេ​ជោ បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់ អោយ​ខិតខំ យកចិត្តទុកដាក់​ក្នុងការ​ផ្តល់នូវ​សេវាសាធារណៈ រួមទាំង​សេវា​តម្រូវ​ការចាំបាច់​ទាំងឡាយ និង​សេវា សំណូមពរ​នានា​ជូន​ប្រជាពលរដ្ឋ​អោយបាន​លឿន​និង​មាន​ប្រ​សិ​ទ្ឋ ភាព ។ មន្ត្រី ត្រូវ​គិតថា​ខ្លួន​ជា​អ្នក បម្រើ​ប្រជាពលរដ្ឋ ហើយ​ត្រូវខិតខំ​បំបាត់​អោយអស់​នូវ​ភាព​អសកម្ម​នានា​។ កងកម្លាំងប្រដាប់អាវុធ នគរបាល និង​មន្ត្រី​ពាក់​ព័​ន្ឋ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​ជាមួយ​ភ្នាក់ងារ​គយ និង​រដ្ឋាករ ដើម្បី​ជំរុញ​ការ ប្រមូល​ព​ន្ឋ​អោយមាន​ប្រ​សិទ្ឋិ​ភាព ដើម្បី​ពង្រឹង​ចំណូល​ថវិកាជាតិ​។

​ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់​ដល់​អាជ្ញាធរ​យកចិត្តទុកដាក់​បង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ និង​ការជួញដូរ​គ្រឿងញៀន និង​ពង្រឹង​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង ធានា​ដល់​សុវត្ថិភាព​នៃ​ការរស់នៅ និង​ការប្រកប​របរការ​ងា​រ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​កោតសរសើរ​ផងដែរ​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​បានរួម​សហការគ្នា អភិវឌ្ឍន៍​ខេត្តស្ទឹងត្រែង​អោយ​កាន់តែ​រីកលូតលាស់​ទៅមុខ​។ កិច្ច​ការដែល​សម្រេច​ទៅបាន​ដោយ​ជោគជ័យ​គឺ​អាស្រ័យ​ដោយមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ប្រកបដោយ​មនសិការ និង​ឆន្ទៈ​ល្អ មុះ​មុត និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​៕S./S