នោះ វីវរហើយ ! នាំ​ស្រី​ទៅ​ផ្គាប់ចិត្ត​មេ ជួប​ប្រពន្ធ​មេ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​នារី​ម៉ា​ស្យា​ វាយ​នឹង​ដុំឥដ្ឋ​បែកក្បាល ដោយសារ​តែ​ខឹង​ហៅ​នាង ទៅ​ឲ្យ​មេ​ក្រេបទឹក​ឃ្មុំ តែ​បែរ​ជា​ប្រែ​ក្រឡាស់​​ថា​ មិន​ក្រេប​ទឹក​ឃ្មុំ​វិញ ។ ហេតុការណ៍​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា នារី​ដែល​ប្រើ​ហិង្សា​នោះ​ ឈ្មោះ ប៊ិ​ន ហ្វុ​ង អាយុ​២៧​ឆ្នាំ ជានា​រី​ម៉ាស្សា​កោស​ជប់ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ចំណែក​បុរស​រង​១​ដុំឥដ្ឋ​មានឈ្មោះ វណ្ណ ម៉ុ​ក អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កើតហេតុ​ខាងលើ ។

តាម​សម្តី​នារី​ម៉ាស្សា​ នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​នាង​កំពុង​តែ​ ធ្វើការ​នៅ​កន្លែង​ម៉ា​ស្យា បុរស​ខាងលើ​បាន​ចូល​ទៅ​ក្នុង​ ហាង​ម៉ាស្សា​កោស​ជប់ បាន​ជួបនឹង​ម្ចាស់​សួរ រក​នារី​ម្នាក់​នាំ​ទៅ​ឲ្យ​មេជាង ដើម្បី​ក្រេបទឹក​ឃ្មុំ ដោយ​ចរចា​ត្រូវ​ថ្លៃ​គ្នា​ចំនួន​៦​ម៉ឺន​រៀល ហើយ​ក៏​នាំ​នាង​ទៅ​ផ្ទះ​ខាងលើ​ជាន់​ទី​២ ។

នារី​ម៉ាស្សា​រូប​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នាំ​នាង​ដល់​ផ្ទះ​មេជាង ក៏​បាន​ឲ្យ​នាង​ឡើង​ទៅ​លើ ចៃដន្យ ពេល​ទៅ​ដល់​ឃើញ​មេជាង​ នៅ​ជាមួយ​ប្រពន្ធ​ក្នុង​បន្ទប់ និង​បាន​និយាយ​បដិសេធ​វិញ​ថា មិន​បាន​ឲ្យ​ហៅ​ស្រី​ទេ ព្រោះ​ក្លា​ច​ប្រពន្ធ​បោច​សក់ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​រត់​ចុះ​មក​វិញ​រករឿង ព្រោះ​ធ្វើ​បែប​នេះ​នាង​ បាន​ប្រាក់​ណា​ឲ្យ​ថៅកែ ហើយ​ក៏​មាន​ទំនាស់​ ជាមួយ​បុរស​ជា​កម្មករ​ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង ពេល​នោះ​បុរស​កម្មករ​សំណង់​ នោះ​ប្រុង​ទះកំភ្លៀង តែ​ត្រូវ​ស្ត្រី​ម៉ា​ស្យា​ទាញ​ ដុំឥដ្ឋ​វាយ​បែកក្បាល​តែ​ម្តង ។

បន្ទាប់​ពី​ផ្ទុះ​ហិង្សា សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ហៅ​ អ្នក​ទាំង​២​នាក់​មក​សាកសួរ និង​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ពុំ​ប្តឹងផ្តល់​គ្នា​ឡើយ ហើយ​សមត្ថកិច្ច​ក៏​បាន​ឲ្យ​ ត្រឡប់​ទៅ​វិញ​រៀង​ៗ​ខ្លួន ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត កម្លាំង​នគរបាល​ការិយាល័យ ជួញដូរ​មនុស្ស និង​ការពា​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ឆែកឆេរ ហើយ​បាន​ឃាត់​ស្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​នោះ​៤​នាក់​រួម​ជាមួយ​ម្ចាស់ផ្ទះ​ម្នាក់​ទៀត​ផង​ដែរ ព្រមទាំង​បាន​រក​ឃើញ វត្ថុ​តាង​មួយ​ចំនួន ដែល​មានការ​ពាក់ព័ន្ធ​ការ​បំរើ​ផ្លូវភេទ​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់​យីហោ ផ្កា​ច័ន្ទ ដែល​មាន​ទីតាំង​ស្ថិត​នៅ តាម​ផ្លូវ​បេតុង បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ឲ្យ​ដឹ​ថា ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ១- ឈ្មោះ សុខ ហយ អាយុ​២១​ឆ្នាំ ២-​ឈ្មោះ ជួន ស្រី​ណា អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ ជួប ពិសី អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ ខ្លី ស្រី​ម៉ៅ អាយុ​១៩​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ មានមុខ​របរ​កោស​ជប់​ម៉ាស្សា ស្នាក់​នៅ​ក្នុង​ហាង​ខាងលើ ៥-​ឈ្មោះ ប៊ិ​ន ឃឿ​ន ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ​កោស​ជប់​ម៉ាស្សា ផ្កា​ច័ន្ទ នោះ​តែ​ម្ដង​។

នៅ​ក្នុង​ខណៈនោះ​កម្លាំង សមត្ថកិច្ច​ខាងលើ​បាន​រក​ឃើញ សៀវភៅ កំណត់​ត្រា​អំពី​ភ្ញៀវ​ដែល​ចូល​ទីនោះ​១​ក្បាល ស្រោមអនាម័យ មិន​ទាន់​ប្រើ​មួយ​ចំនួន និង ស្រោម​ប្រើប្រាស់​រួច មួយ​ចំនួន​ទៀត និង​ត្រូវ​រឹបអូស​យក​ជា​វត្ថុ​តាង​។

បន្ទាប់​មក​បាន​នាំ​ទាំង​នារី​៥​នាក់​នោះ ទៅ​កាន់​ការិយាល័យ​ជួញដូរ​មនុស្ស ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ព្រោះ​មាន​ករ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ម៉ាស្សា​កោស​ជប់ បង្កប់​សេវា​បម្រើ​ផ្លូវភេទ​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នោះ វីវរហើយ ! នាំ​ស្រី​ទៅ​ផ្គាប់ចិត្ត​មេ ជួប​ប្រពន្ធ​មេ

នោះ វីវរហើយ ! នាំ​ស្រី​ទៅ​ផ្គាប់ចិត្ត​មេ ជួប​ប្រពន្ធ​មេ

នោះ វីវរហើយ ! នាំ​ស្រី​ទៅ​ផ្គាប់ចិត្ត​មេ ជួប​ប្រពន្ធ​មេ

នោះ វីវរហើយ ! នាំ​ស្រី​ទៅ​ផ្គាប់ចិត្ត​មេ ជួប​ប្រពន្ធ​មេ

នោះ វីវរហើយ ! នាំ​ស្រី​ទៅ​ផ្គាប់ចិត្ត​មេ ជួប​ប្រពន្ធ​មេ

នោះ វីវរហើយ ! នាំ​ស្រី​ទៅ​ផ្គាប់ចិត្ត​មេ ជួប​ប្រពន្ធ​មេ