VAIO បញ្ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​មាន​ពណ៌​ចម្រុះ​ស្អាត​ទាក់​ភ្នែក​

ក្រុមហ៊ុន​ VAIO ទើប​បង្ហាញ​កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ចុង​ក្រោយ ដែល​ការ​​​​រចនា​រូបរាង​​ចម្រុះ​ពណ៌​ស្អាត​ទាក់​ភ្នែក​ ដោយ​តម្លៃ​របស់​វា​ក៏​មិន​ថោក​ប៉ុន្មាន​ឡើយ។

 

VAIO បញ្ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​មាន​ពណ៌​ចម្រុះ​ស្អាត​ទាក់​ភ្នែក​

 

​​​ចំណុច​ពិសេស​របស់​កុំព្យូទ័រ​ម៉ូដែល​ C15 នេះ​គឺ​​មាន​​ជម្រើស​ពណ៌​​ច្រើន​រួម​មាន​ ស-ទង់ដែង, ខៀវចាស់-ប្រផេះ, លឿង-ខ្មៅ និង​ ស្លែ-ទឹកក្រូច។ ចំពោះ​ម៉ូដែល​ធម្មតា​​មាន​បំពាក់​ដោយ​អេក្រង់​ទំហំ​ ១៥,៥ អ៊ីញ​ កម្រិត​ ១៣៦៦x៧៦៨ រួម​ជា​មួយ​ RAM ទំហំ​ 4 GB,​ CPU ប្រភេទ​ Intel Celeron 3215U និង​អង្គ​ផ្ទុក​ទិន្នន័យ​ 500 GB។

 

VAIO បញ្ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​មាន​ពណ៌​ចម្រុះ​ស្អាត​ទាក់​ភ្នែក​

 

ជា​មួយ​លក្ខណៈ​សម្បត្តិ​ខាង​លើ​មាន​មក​ជា​មួយ​តម្លៃ​ ៦៤១ ដុល្លារ​ ដែល​ជា​តម្លៃ​លក់​នៅ​ក្នុង​ហាង​ Sony ផ្ទាល់ ចំណែក​ឯ​នៅ​តាម​ហាង​ធម្មតា​វិញ​អាច​មាន​តម្លៃ​ដល់​ ៩០០ ដុល្លារ។

 

VAIO បញ្ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​មាន​ពណ៌​ចម្រុះ​ស្អាត​ទាក់​ភ្នែក​

 

​​​​អ្នក​ក៏​អាច​ដំឡើង​លក្ខណៈ​ សម្បត្តិ​ទៅ​កាន់​អេក្រង់​កម្រិត​ 1080p, RAM 8 GB និង​ CPU ប្រភេទ​ Intel i3 បាន​ តែ​ត្រូវ​បន្ថែម​លុយ​ច្រើន​លើស​ពី​ម៉ូដែល​ធម្មតា។ បច្ចុប្បន្ន​កុំព្យូទ័រ​យួរ​ដៃ​ម៉ូដែល​នេះ​មាន​លក់​តែ​នៅ​ប្រទេស​ជប៉ុន​ ហើយ​ខាង​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ថា​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​ក្រៅ​ប្រទេស​ឬ​យ៉ាង​ណា​ទេ៕

 

ចុច​អាន៖ កុំព្យូទ័រ Dell Inspiron 2-in-1 មាន​វត្តមាន​នៅ​ទីផ្សារ​កម្ពុជា​ហើយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​