​ខ្លោច​​ចិត្ត​​​អាណិតអតីតកីឡាករ ​ជៀស ស្រួច​ តាមជួប​ដូច​បំណង​

រាជធានី​ភ្នំពេញ ៖ ដូច​ការ​ចង់​បាន ទីបំផុត​នោះ តារាចម្រៀង​ដ៏​ល្បី​លោក​ខេមរៈ សិរីមន្ត បាន​ជួប​ និងជួយឧបត្ថម្ភ​ដល់​អតីត​កីឡាករ​ប្រដាល់ លោក​ជៀស ស្រួច ចំនួន​ទឹកប្រាក់​២​លាន​រៀល ។ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង​ខាងលើ ។ ជៀស ស្រួច ទម្លាយ​រឿង​ធ្លាក់ខ្លួន​ពាក់ព័ន្ធ​នឹង​តារា​សម្ដែង​នាង សាត រស្មី

ការ​ឧបត្ថម្ភ​ពី​លោក​ខេមរៈ សិរីមន្ត គឺជា​ការ​ឆ្លើយ​តប​តាម​ការ​អំពាវនាវ នៅ​ពេល​ដែល​លោក​ជៀស ស្រួច បាន​ធ្លាក់ខ្លួន​ក្រខ្សត់​ខ្លាំង​រហូត​ក្លាយជា​កម្មករ​សំណង់​អូស​រទេះ ។

គួរ​បញ្ជាក់​ថា លោក​ខេមរៈ សិរីមន្ត បាន​ឈោង​ភាព​ល្បីល្បាញ​តាម​រយៈ​បទ «​ជីវិត​អ្នក​ប្រដាល់​» ស្រប​ពេល​ដែល​លោក​ជៀស ស្រួច បាន​ចូលរួម​សម្តែង​ក្នុង​បទ​នេះ​ផង​ដែរ ។ ប៉ុន្តែ​ដំណើរ​ជីវិត​អ្នក​ទាំង​២ គឺ​មាន​ភាព​ខុស​គ្នា​ស្រលះ ដែល​លោក​ខេមរៈ សិរីមន្ត បាន​ថ្កុំ​ថ្កើ​ន​ជាង​លោក​ជៀស ស្រួច ទើប​ចង់ឱ្យ​មានការ​ឧ​ប​ត្ថ​ម្ហ​នោះ ។