អាមេរិក​ និង​រុស្ស៊ី​ប្រជុំគ្នា​រកផ្លូវ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅស៊ីរី​

ថ្លែង​នៅក្នុង​ជំនួប​ទ្វេភាគី​ផ្លូវការ​មួយ​កាលពី​ថ្ងៃចន្ទ័ ​ទី២៥​ ខែកក្កដា ​ដែលធ្វើ​ឡើង​រវាង​ប្រទេស​មហាអំណាច​យោធា​ទាំងពីរ​មានរុស្ស៊ី ​និង​សហរដ្ឋអាមេរិក​ ដែល​ដឹកនាំ​អង្គ​ប្រជុំ​ដោយ​រ​ដ្ឋមន្រ្តី​ការបរទេស​លោក​ ចន ​ឃែរី ​និង​លោក​ ស៊ែហ្គេ ​ឡាវរូវ​,​ លោក​ A​s​h​t​o​n​ C​​​a​r​t​e​r​ រដ្ឋលេខា​ធិការ​ក្រសួង​ការពារ​ជាតិអាមេរិក​បាន​និយាយថា​៖ ​ប្រទេស​មហាអំណាច​យោធា​ទាំងពីរ ​ដែលកន្លង​មក​បានធ្វើ​ឱ្យ​ពិភព​លោក​កក្រើក​ល្បីថា​ គឺជា​តួអង្គ​ចិត្តហ៊ាន​-​ដៃដល់ ​ដែល​បាន​បញ្ជា​ប្រតិបត្តិកា​រ​កម្ទេច​ក្រុម​សកម្មជន​អ៊ីស្លាម​និយម​ (IS)​ ដែល​ងើបឡើង​បះបោរ​ប្រឆាំង​នឹងរដ្ឋាភិបាល​ស៊ីរី​របស់​លោកបាសា​ អាល់អាហ្សាដ​ បានជួប​ពិភាក្សា​គ្នា​ជុំវិញ​ការរក​ដំណោះស្រាយ​បន្ទាន់​មួយ​ដើម្បី​ស្ដារ​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ីរី​ ដែល​កន្លង​មកបាន​ធ្លាក់​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​ភ្លើង​​ស​ង្គ្រាម​មក​អស់ជាង​៦ឆ្នាំ​នោះ ​ឱ្យប្រព្រឹត្ត​ទៅរក​ប្រក្រតីភាព​ឡើងវិញ​ នេះបើ​យោង​តាម​សារពត៌មាន ​Press ​TV​ ។​​“​យើង​សង្ឃឹម​ថា​៖​ ប្រទេសរុស្ស៊ី​នឹងព្យាយាម​ជួយរក​ដំណោះ​ស្រាយគ្នា​ និង​ធ្វើអ្វី​ដែល​ល្អ​ប្រសើរ​ជាងមុន ​ដើម្បី​ឆ្ពោះ​ទៅរក​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេសស៊ី​រីឱ្យ​បាន”​, ​នេះតើតាម​សម្ដី​របស់លោក​ ចន​ ឃែរី​ ។​ លោក​បាន​បន្តថា​៖ “​ពិតណាស់​!​ វាប្រហែល​ជានឹង​ត្រូវ​ចំណាយ​ពេល​រៀងយូរ​បន្តិច​ដើម្បី​បញ្ចប់​សង្គ្រាម ​ប៉ុន្តែ​បើយើង​រួមគ្នា​ ខ្ញុំជឿ​ថាវា​នឹង​ឆាប់ចប់​”​ ។​
សូម​ជម្រាប​ជូនថា​៖​ រាប់ចាប់​តាំងពី​រ​ការ​កកើត​នៃភ្លើង​សង្គ្រាម​ស៊ីវិល​នៅក្នុង​ខែមីនា​ ឆ្នាំ២០១១ ​រហូតមក​ដល់ពេលនេះ​ សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេសស៊ីរី​ដែល​មានការ​គាំទ្រ​ពីប្រទេស​មហា​អំណាច​យោធា​ទាំងពីរ​ បាន​សម្លាប់​ប្រជាជន​ស៊ីរី​អស់​ប្រមាណ​លើស​ពី៤០​ម៉ឺននាក់​ នេះបើ​យោង​តា​មរបាយការណ៍​របស់​បេស​កជន​ស៊ីរី​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ​៕​

អាមេរិក​ និង​រុស្ស៊ី​ប្រជុំគ្នា​រកផ្លូវ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅស៊ីរី​
ដោយ៖ ឈូក ស
ប្រភព៖ Press TV