ជន​វិកលចរិត​ម្នាក់ ​ចូលចាក់​ជនពិការ​ស្លាប់​១​៩នាក់​ដល់ក្នុង​…

យ៉ាង​ហោចណាស់​មានមនុស្ស​ចំនួន១៩នាក់​បានស្លាប់​បាត់បង់​ជីវិត​ និង​ចំនួន២៦នាក់​ទៀត​បាន​រងរបួស​ធ្ងន់​ក្នុងអំពើ​មនុស្សឃាត​មួយ​ ដែលបាន​កើតឡើង​នៅក្នុង​អគារ​មណ្ឌលថែ​ទាំជនពិការ​មួយកន្លែង​ក្នុង​ទីក្រុង​ S​a​g​a​m​i​h​a​r​a​ ​ភាគខាងលិច​ប្រទេសជប៉ុន​ ដែលបាន​បង្កឡើង​ដោយ​បុរសជន​ជាតិជប៉ុន​ម្នាក់ ​ដែលត្រូវ​បានគេ​សន្មត់​ថា​ជា​ជនវិកលចរឹត ​នេះ​បើយោង​តាម​សេចក្ដី​រាយការណ៍​រ​បស់​​ទូ​រសទស្សន៍​ជាតិ​ជប៉ុន​ N​​T​V ​។​
​បើតាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​បង្ហាញ​ថា​៖​ ជន​ដៃដល់​គឺ​ធ្លាប់​ជា​បុគ្គលិក​បម្រើ​ការ​នៅក្នុង​មណ្ឌល​ថែទាំ​ជនពិការ​មួយនោះ​ ។​ ក្រោយពេល​ដែល​គេ​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ គេបាន​សារភាព​ប្រាប់​ប៉ូលីស​ថា​៖ ​ខ្លួន​​គេចង់​ចាកចេញ​ឱ្យឆ្ងាយ​ពីពិភព​នៃ​ពិការ​ភាពណាស់​, ​គេស្អប់​ពិភព​មួយនេះ​ណាស់​ ។​ រូបគេ​បានប​​ន្ត​ប្រាប់ប៉ូលីស​ថា​៖​ កន្លង​មក​រូបគេ​គឺជា​បុគ្គលិក​ធ្វើការ​ក្នុងផ្នែក​មើល​ថែទាំ​ជនពិការ​នៅក្នុង​មណ្ឌល​មួយនេះ​ ប៉ុន្តែ​ដោយសារ​តែរូបគេ​ទទួលរង​នូវការ​ជេរប្រមាថ​ ការមើល​ងាយ​មើលថោក​ពីសំណាក់​សហសេវិក​រួមការងារ​ជាមួយ​គ្នា​ ទើប​ធ្វើ​ឱ្យគេ​កើត​នូវ​គំនុំ​គុំគួន​ចំពោះ​មជ្ឈមណ្ឌល​ជនពិការ​មួយនេះ ​ហើយក៏​សម្រេច​​ចិត្តរៀប​ចំដាក់​កាំបិត​ជាច្រើន​ចូលទៅ​ក្នុងកាបូប​មួយ​ ហើយ​ផ្លោះចូល​តាម​បង្អួច​អគារ​ រួចក៏​តម្រង់ទៅ​ចាក់ ក ​ជនពិការ​ដែលកំពុង​ដេកសម្រាក​ទាំងនោះ​ ។​
បើតាម​សម្ដី​រ​បស់​គ្រូពេទ្យ​បាន​និយាយថា​៖ ​ជនពិការ​ដែល​រងរបួស​ធ្ងន់ធ្ងរ​ទាំង២៦​នាក់ ​ដែល​ត្រូវជន​ដៃដល់​ចាក់ចំ​បំ​ពង់ក​នោះ​ គឺ​របួស​របស់​ពួកគេ​មាន​សណ្ឋាន​ជម្រៅ​ជ្រៅណាស់​ សម្រាប់​ខណៈ​ពេលនេះ ​ជនរង​គ្រោះទាំង​នោះ​មិនអាច​បង្ហើប​សម្លេង​និយាយបានទេ​​ ។​ សូមជម្រាប​ជូនថា​៖​ ករណី​ឃាតកម្ម​ដោយ​ចាក់សម្លាប់​នៅក្នុង​ប្រទេសជប៉ុន​ គឺជា​ករណី​បែប​ប្រពៃណី​ទៅហើយ ​៕​

ជន​វិកលចរិត​ម្នាក់ ​ចូលចាក់​ជនពិការ​ស្លាប់​១​៩នាក់​ដល់ក្នុង​...
ដោយ៖ ឈូក ស
ប្រភព៖ presstv