ដឹង​អត់​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន រក​បាន​​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

នៅ​តាម​ចំណត​ឡាន​នានា គេ​ឃើញ​មាន​អ្នក​ដេញ​តាម​ម៉ូតូ​ចាប់​ម៉ូយ​ដាក់​ឡាន​ប្រជែង​គ្នា រហូត​ពេល​ខ្លះ​ក្លាយ​ទៅ​ជា​រឿង​កំប្លែង។ ប៉ុន្តែ​អ្នក​មិន​បាន​ដឹង​ទេ​ថា តាម​ពិត​វា​ជា​​របរ​ចិញ្ចឹម​ជីវិត​មួយ​គ្រួសារ​របស់​មនុស្ស​មួយ​ចំនួន ដែល​ប្ដូរ​មក​វិញ​នូវ​ប្រាក់​កម្រៃ​ប្រមាណ ១​ម៉ឺន​ទៅ ២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

 

ដឹង​អត់​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន រក​បាន​​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

 

បើ​តាម​អ្នក​ចាប់​ម៉ូយ​ម្នាក់​ឈ្មោះ​ ធី​ ម៉ៅ បាន​ប្រាប់​ថា មួយ​ថ្ងៃ​គាត់​អាច​រក​បាន​មួយ​ម៉ឺន​ទៅ​ពីរ​ម៉ឺន​រៀល​​ តែ​យ៉ាង​ណា​មិញ រូប​លោក ក៏​បាន​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ ដូចជា​ ការ​ជេរ​ស្ដី​ពី​ភ្ញៀវ និង​ការ​ប៉ះ​ពារ​។ “ឱ្យ​ដែរ​ (កម្រៃ) ១​ម៉ឺន ២​ម៉ឺន… តែ​ជួប​រាល់​ថ្ងៃ​ អា​អ្នក​ជិះ​រ៉ឺម៉ក​ខ្លះ​គេ​ជេរ​ អីៗ​ក៏​មាន​ដែរ​ម៉ា​ចប់​… ពេល​ខ្លះ​ក៏​គ្រោះ​ថ្នាក់ គេ​កៀរ​ ឡាន​កៀរ​ចឹង​ទៅ”។ សម្ដី​ លោក​ ធី​ ម៉ៅ​។

បើ​តាម​ លោក​ សូ អ៊ាង ដែល​ជា​អ្នក​រក​ស៊ី​រត់​ឡាន​ម្នាក់​បាន​ប្រាប់​ថា ១​ពាន់​រៀល​គឺ​ជា​កម្រៃ​ដែល​លោក​ឱ្យ​ទៅ​អ្នក​ចាប់​ម៉ូយ​។ លោក​បន្ត​ថា អ្នក​ចាប់​ម៉ូយ​ អាច​ជួយ​សម្រាល​ភាព​លំបាក​របស់​លោក។ “អ៎!​តាម​លទ្ធភាព​យើង​ដែរ…ឱ្យ​ម្នាក់​១ពាន់​អី​ហ្នឹង…កាល​ណា​យើង​អត់​មាន​គេ​ជួយ​ចាប់​វា​ពិបាក​។” សម្ដី​លោក​ សូ​ អ៊ាង។

 

ដឹង​អត់​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន រក​បាន​​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

 

ចំណែក​ លោក​ ថា ជា​អ្នក​រក​ស៊ី​រត់​ឡាន​ឈ្នួល​ដូច​គ្នា បាន​និយាយ​ថា គាត់​ឱ្យ​កម្រៃ​ទៅ​អ្នក​ចាប់​ម៉ូយ ក្នុង​ម្នាក់​ចន្លោះ​ពី​២​ពាន់​ទៅ​៣​ពាន់​រៀល​ ក៏​ប៉ុន្តែ​ លោក​បាន​បន្ត​ថា អ្នក​ចាប់​ម៉ូយ​បង្ក​ភាព​រញ៉េរញ៉ៃ​ទៅ​វិញ។​ លោក​ ថា ៖ “អា​ហ្នឹង​បើ​មាន​គេ​ចាប់​ម៉ូយ អស់​ម្នាក់​៣ពាន់…​ពេល​ដែល​គេ​ចាប់​ឱ្យ វា​មិន​មែន​ស្រួល​ទេ វា​រញ៉េរញ៉ៃ​…”។

 

យ៉ាងណាមិញ សកម្មភាព​ខាងលើ ​ត្រូវ​បាន​​កង​កម្លាំង​ការពារ​សណ្ដាប់ធ្នាប់ ​ក៏​ធ្លាប់​បាន​ហាមប្រាម​ ពួក​គាត់​មិន​ឱ្យ​រក​ស៊ី​នៅ​ទីនោះ​ផង​ដែរ តែ​ពួកគេ​ថា ដើម្បី​ក្រពះ​ និង ដើម្បី​ចិញ្ចឹមគ្រួសារ​ប៉ុណ្ណោះ៕

 

ដឹង​អត់​អ្នក​ចាប់​ម៉ូយ​ដាក់​ឡាន រក​បាន​​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ?

 

សូម​ស្ដាប់​ការ​លម្អិត​តាម​វីដេអូ ​ខាង​ក្រោម​៖

 

 

អត្ថបទ៖ លីហួត