Higuain បំពេញការផ្ទេរទៅកាន់ Juventus ក្នុងតម្លៃខ្លួន៩០លានអឺរ៉ូប

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Gonzalo Higuain បានបំពេញការផ្ទេរដ៏រំភើបមួយទៅកាន់ក្លិប Juventus ក្រោយពីក្រុមម្ចាស់ជើងឯករបស់អ៊ីតាលីមួយនេះ បានយល់ព្រមលើតម្លៃខ្លួន៩០លានអឺរ៉ូ (ស្មើនឹង៩៨,៨លានដុល្លារអាមេរិក) ដែលជាតម្លៃខ្លួនខ្ពស់ជាងគេបំផុតទី៣ក្នុងប្រវត្តិសាស្ត្រ ដើម្បីនាំយក Higuain ពីក្លិប Napoli កាលពីថ្ងៃអង្គារ។

Gonzalo-Higuain-ft16

ក្នុងការផ្ទេរមួយដែលស្ថិតក្នុងតម្លៃខ្លួនដ៏ខ្ពស់រវាងក្លិបរបស់ក្រខ័ណ្ឌ Serie A ការផ្ទេររបស់ Higuain ទៅកាន់ទីក្រុង Turin ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំត្រូវបានប្រកាសឲ្យក្លិប Juventus រយៈពេល២សប្តាហ៍ ក្រោយពីត្រូវបានចេញផ្សាយជាសាធារណៈដោយប្រធានក្របខ័ណ្ឌ Serie A នៅលើគេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ។

ក្នុងសេចក្តីថ្លែងការណ៍មួយ Juventus បានឲ្យដឹងថា៖ «ក្លិបកីឡាបាល់ទាត់ Juventus សូមធ្វើការប្រកាសពីការទិញ Gerardo Higuain ជាផ្លូវក្នុងតម្លៃខ្លួណ៩០លានអឺរ៉ូ ជាមួយនឹងវិធីសាស្ត្របង់ប្រាក់ពីរលើកស្មើក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ និង២០១៧-២០១៨។ Higuain នឹងចុះហត្ថលេខារយៈពេល៥ឆ្នាំជាមួយនឹងក្លិបនេះ»។

Napoli បានដាក់តម្លៃខ្លួនរំលាយកិច្ចសន្យាចំនួន៩៤,៧លានអឺរ៉ូ នៅលើកុងត្រារបស់ Higuain ក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទី៣៦គ្រាប់ក្នុងក្របខ័ណ្ឌលីកកាលពីរដូវកាលមុន ដើម្បីបំបែកកំណត់ត្រានៃការរកបាន៣៥គ្រាប់របស់ Gunnar Nordahl ក្នុងរដូវកាលតែមួយសម្រាប់ក្លិប AC Milan កាលពីឆ្នាំ១៩៥០៕

ប្រភពព័ត៌មាន៖ Channel News Asia

The post Higuain បំពេញការផ្ទេរទៅកាន់ Juventus ក្នុងតម្លៃខ្លួន៩០លានអឺរ៉ូប appeared first on CamboSport.