Everton យល់ព្រមលើតម្លៃខ្លួន៧,១លានផោនដើម្បីនាំយក Gueye ពី Aston Villa

ក្លិប Everton បានចំណាយប្រាក់រំលាយកិច្ចសន្យារបស់ Idrissa Gueye នៅឯក្លិប Aston Villa។ ក្រុមរបស់លោក Ronald Koeman បានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់៧,១លានផោន (ស្មើនឹង៩,៣៣លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើអន្តរជាតិសេណេហ្គាល់រូបនេះ ខណៈដែលលោក Koeman មានបំណងចង់ធ្វើឲ្យរូបគេក្លាយជាកីឡាករចំណូលថ្មីដំបូងគេរបស់លោកនៅរដូវក្តៅនេះ។

Idrissa-Gueye-ft16

Gueye បានបង្ហាញពីទម្រង់លេដ៏គួរឲ្យចាប់អារម្មណ៍ ហើយ Everton នឹងត្រូវប្រឈមមុខនឹងការប្រជែងដេញថ្លៃពីសំណាក់ក្លិបពីរផ្សេងទៀត។ លោក Koeman បានចុះហត្ថលេខាជាមួយតែអ្នកចាំទី Maarten Stekelenburg ប៉ុណ្ណោះពីក្លិប Fulham ក្នុងតម្លៃខ្លួនបិទជិតមួយបើគិតចាប់តាំងពីរលោកបានចាកចេញពីក្លិប Southampton កាលពីខែមិថុនា។

លោក Steve Walsh អតីតគ្រូបង្វឹកជំនួយរបស់ក្លិប Leicester បានចូលរួមក្នុងនាមជាប្រធានកីឡាបាល់ទាត់កាលពីសប្តាហ៍មុន ដែលបច្ចុប្បន្នអាចជាការបើកភ្លើងខៀវសម្រាប់ Everton ក្នុងការចូលខ្លួនក្នុងទីផ្សារដោះដូរកីឡាករ។ កីឡាករ Marko Arnautovic របស់ក្លិប Stoke ក៏ជាគោលដៅមួយផងដែរ ខណៈដែល Everton កំពុងតែសម្លឹងរកការធ្វើឲ្យបានល្អប្រសើរជាងរដូវកាលមុន ដែលកាលនោះពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១១ ហើយលោក Roberto Martinez ត្រូវបានបណ្តេញចេញពីការងាររបស់លោក៕

ប្រភពព័ត៌មាន៖ The Guardian

The post Everton យល់ព្រមលើតម្លៃខ្លួន៧,១លានផោនដើម្បីនាំយក Gueye ពី Aston Villa appeared first on CamboSport.