Lyon ច្រានចោលសំណើដេញថ្លៃ៣៥លានអឺរ៉ូរបស់ Arsenal សម្រាប់ Lacazette

ការដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់៣៥លានអឺរ៉ូ (ស្មើនឹង៣៨,៤លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធ Alexandre Lacazette ត្រូវបានច្រានចោលដោយក្លិប Lyon។ Lyon បានច្រានថា ក្លិប Arsenal បានដាក់សំណើដេញថ្លៃថ្មីក្នុងទឹកប្រាក់៤៨លានអឺរ៉ូ សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបារាំងវ័យ២៥ឆ្នាំរូបនេះ ខណៈពួកគេបានបញ្ជាក់ថា Lacazette មិនមែនសម្រាប់លក់ឡើយ។

Alexandre-Lacazette-ft16

ក្លិបនេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Arsenal បានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់៣៥លានអឺរ៉ូ ដែល Lyon មិនបានទទួលយកសម្រាប់ហេតុផលតែមួយគត់គឺថា យើងនឹងរក្សាទុក Alexandre Lacazette»។ Arsenal បានទទួលបរាជ័យក្នុងការចុះហត្ថលេខាជាមួយនឹង Jamie Vary កាលពីដើមរដូវក្តៅនេះ ដែលនៅពេលនោះខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ បានជ្រើសរើសយកការបន្តនៅឯក្លិប Leicester City។

ក្រុមកាំភ្លើងធំមួយនេះ ត្រៀមរួចរាល់ក្នុងការចំណាយប្រាក់៧៥លានផោន (ស្មើនឹង៩៨,៦លានដុល្លារអាមេរិក) ដើម្បីនាំយកកីឡាករពីរនាក់គឺ Lacazette និង Riyad Mahrez របស់ក្លិប Leicester ប៉ុន្តែ Lyon កំពុងតែប្តេជ្ញាចិត្តថា ពួកគេនឹងរក្សាទុកតារាឆ្នើមរបស់ពួកគេ។

ខ្សែប្រយុទ្ធ Zlatan Ibrahimovic តែម្នាក់គត់ដែលជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Ligue 1 ក្នុងរដូវកាល៣លើកចុងក្រោយនេះ ហើយ Lacazette ដែលលេងក្នុងតំបន់បម្រើ ក៏ត្រូវបានចាត់ទុកថា កំពុងតែខិតយ៉ាងប្រកៀកឆ្ពោះទៅកាន់កម្រិតលេងដ៏កំពូលរបស់គេ៕

ប្រភព័ត៌មាន៖ The Guardian

The post Lyon ច្រានចោលសំណើដេញថ្លៃ៣៥លានអឺរ៉ូរបស់ Arsenal សម្រាប់ Lacazette appeared first on CamboSport.