កម្រមាន​! ចង់​បាន​រូប​ថត​ប្លែក​ ឱ្យ​កូន​ក្រមុំ​ទៅ​ឈរថត​រូប​​ក្រោមកន្លែង​​ឧទ្ធម្ភាគចក្រ​ជិត​ចុះ​ចត​

កូនក្រមុំ និងកូនកម្លោះតែងតែរកកន្លែងណាមួយដែលស្រស់ស្អាតដើម្បីថតរូបអាពាហ៍ពិពាហ៍របស់ពួកគេ។ អ្នកខ្លះចង់ឱ្យជាងថតរូបប្រើស្តាយចម្លែកៗដើម្បីផ្តិតយករូបភាពរបស់ពួកគេ។ មនុស្សហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងឱ្យតែបានល្អ ស្អាត និងប្លែកជាងគេ។ ជាក់ស្តែង ”ស៊ីអឹម លៀង CM Leung” ដែលជាជាងថតរូបអាពាហ៍ពិពាហ៍ដ៏ចំណានម្នាក់នៅក្នុងពិភពលោកបានប្រាប់កូនក្រមុំឱ្យឈរនៅកន្លែងដែលឧទ្ធម្ភាគចក្រត្រូវចុះចតក្នុងបំណងដើម្បីផ្តិតយករូបថតដ៏ស្រស់ស្អាតមួយ។ ពេលដែលឧទ្ធម្ភាគចក្រចុះមកកាន់តែជិត នាងខំប្រឹងទប់ជំហរដើម្បីឱ្យជាងថតផ្តិតយករូបរបស់នាង និងឧទ្ធម្ភាគចក្រ។

កម្រមាន​! ចង់​បាន​រូប​ថត​ប្លែក​ ឱ្យ​កូន​ក្រមុំ​ទៅ​ឈរថត​រូប​​ក្រោមកន្លែង​​ឧទ្ធម្ភាគចក្រ​ជិត​ចុះ​ចត​ កម្រមាន​! ចង់​បាន​រូប​ថត​ប្លែក​ ឱ្យ​កូន​ក្រមុំ​ទៅ​ឈរថត​រូប​​ក្រោមកន្លែង​​ឧទ្ធម្ភាគចក្រ​ជិត​ចុះ​ចត​

យន្តហោះបានសំយុងខ្លួនកៀកនឹងកូនក្រមុំមែនទែនស្ទើរតែប៉ះក្បាលរបស់នាងទៅហើយ។ បើមើលតាមរូបថតនេះឧទ្ធម្ភាគចក្រនៅជិតក្បាលរបស់កូនក្រមុំមែនទែន។ នេះគឺជាស្ទីលថតរូបដ៏ចម្លែក និងប្រឈមនឹងគ្រោះថ្នាក់បំផុត។ ទោះជាយ៉ាងណា នេះគឺជារូបថតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតមួយដែលយើងកម្របានឃើញ។ ចុះប្រិយមិត្តវិញចង់សាកស្តាយថតរូបបែបនេះដែរទេ?

ប្រភព៖ mohameas

  • កម្រមាន​! ចង់​បាន​រូប​ថត​ប្លែក​ ឱ្យ​កូន​ក្រមុំ​ទៅ​ឈរថត​រូប​​ក្រោមកន្លែង​​ឧទ្ធម្ភាគចក្រ​ជិត​ចុះ​ចត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/27  Category:ជីវិតនិងសង្គម
Tags: