​បរិមាណលក់ផលិតផល Apple​ ​ធ្លាក់​ចុះ​ខ្លាំង​ជាប្រវត្តិសាស្រ្ត

យោង​តាម​របាយការណ៍​ទីផ្សារ​ភាគហ៊ុន​អន្តរជាតិ​ចេញ​កាល​ពី​ថ្ងៃអង្គារ​ បង្ហាញពី​បរិមាណ​លក់​ចេញ​របស់​ ​Apple​ ​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ ​២៧​%​ ​ដែល​ការ​ធ្លាក់​ដល់​កម្រិត​នេះ​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ ​១០​ឆ្នាំ​ចុង​ក្រោយ​។

 

​បរិមាណលក់ផលិតផល Apple​ ​ធ្លាក់​ចុះ​ខ្លាំង​ជាប្រវត្តិសាស្រ្ត

 

​ប៉ុន្មាន​ត្រី​មាស​ចុង​ក្រោយ​នេះ​ ​Apple​ ​អាច​លក់​ ​iPhone​ ​បាន​តែ​ជាង​ ​៤០​ ​លាន​គ្រឿង​ ​និង​ ​iPad​ ​ជិត​ ​១០​ ​លាន​គ្រឿង​តែ​ប៉ុណ្ណោះ។ ការ​ធ្លាក់​ចុះ​នេះ​បាន​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់តម្លៃភាគហ៊ុន​​របស់​ក្រុមហ៊ុន​។

 

អ្នក​នាំ​ពាក្យ​របស់​ ​Apple​ ​បាន​ចេញ​អះអាង​ថា​ តម្លៃ​ភាគហ៊ុន​របស់​​ក្រុមហ៊ុន​​នឹង​ឡើង​ដល់​កម្រិត​កំពូល​នា​ប៉ុន្មាន​ខែ​ខាង​មុខ​ ​ក្រោយ​វត្តមាន​ថ្មី​របស់​ ​iPhone 7​ ​និង​ផលិត​នានា​ជា​ច្រើន​ទៀត៕

 

អាន​បន្ត​ ​៖​ VAIO បញ្ចេញ​កុំព្យូទ័រ​ស៊េរី​ថ្មី​មាន​ពណ៌​ចម្រុះ​ស្អាត​ទាក់​ភ្នែក​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​telegraphuk